បើមិនប្រាប់ ស្មានថាបុរសម្នាក់នេះជា លីស៊ាវឡុងហើយ
- 2017-12-12 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនប្រាប់ ស្មានថាបុរសម្នាក់នេះជា លីស៊ាវឡុងហើយ
ចន្លោះមិនឃើញ
បុរសម្នាក់ឈ្មោះ Abbas Alizada សញ្ជាតិអាហ្វហ្គានីស្ថាន ជាកូនពៅគេក្នុងចំណោម បងប្អូន ១០នាក់រស់នៅក្នុងផ្ទះក្រីក្រមួយ។ លោកជាសមាជិកម្នាក់នៅក្នុងសមាគម Hazara ប្រទេស អាហ្វហ្គានីស្ថាន ។
លោក Abdul Qayum Naderi ជាអ្នកដឹកនាំសមាគមនេះបាននិយាយប្រាប់វិបសាយ The Washington Post ថា៖ "ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស អាហ្វហ្គានីស្ថាន ប្រជាជនរបស់ Hazara តែងតែទទួលរងសម្ពាធ និងប្រមាថមើលងាយពីសំណាក់ក្រុមសម្ព័ន្ធផ្សេងទៀត។ តែភាពអង់អាចរបស់ Abbas បានលើកទឹកចិត្តយុវជនរបស់ Hazara ផ្សេងទៀត ថាបើសិនជាពួកគេទាំងអស់គ្នារឹងមាំ ពួកគេនឹងត្រូវទទួលបានការគោរពពីប្រទេសនេះ និងប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ។ វាពិតជាមានអ្វីដែលថ្មីសម្រាប់យុវជន Hazara"។
បុរសវ័យ ២៤ឆ្នាំរូបនេះ ស្រឡាញ់តារាសម្ដែង Bruce Lee តាំងពីលោកមានអាយុទើបតែ៩ឆ្នាំម៉្លេះ។ លោកក៏បានកត់សម្គាល់ដែរថា តារាសម្ដែងក្បាច់គុនបុរាណចិនដូចជា លី សៀវឡុង និង ឈិន ឡុង គឺជាតារាដ៏ល្បីប្រចាំប្រទេស អាហ្វហ្គានីស្ថាន ហើយរឿងរបស់ពួកគេអាចរកបានគ្រប់ទីកន្លែង នៅហាងលក់ក្នុងស្រុក។
កាលពីក្មេង លោកបានព្យាយាមធ្វើតាមកាយវិការរបស់តារាក្បាច់គុន លីស៊ាវឡុង ដូចក្មេងៗដទៃដែរ នេះបើតាមសារព័ត៌មានរបស់ BBC ។ នៅអាយុ១៤ឆ្នាំ Alizada បានព្យាយាមហ្វឹកហាត់កាន់តែខ្លាំងដើម្បីឲ្យដូចតារាក្នុងដួងចិត្តរបស់លោក ប៉ុន្តែដោយសារតែគ្រួសារមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បញ្ជូនលោកឲ្យរៀនក្នុងក្លឹបកីឡានោះ បុរសម្នាក់នេះក៏ត្រូវបានបង្ខំចិត្តរៀនខ្លួនឯងនៅផ្ទះ។
ដោយការព្យាយាមហ្វឹកហាត់តាមឈុតឆាកនៅក្នុងរឿង លោកក៏ចេះក្បាច់គុនខ្លះដូចតារាសម្ដែងដ៏ល្បីល្បាញក្នុងពិភពលោកដែរ។ ខណៈទទួលស្គាល់ថាខ្លួនមិនអាចប្រដូចទៅនឹងតារាក្នុងដួងចិត្តរបស់លោកបាននោះ បុរសសង្ហារូបនេះក៏នៅតែប្រកាន់គោលជំហរចង់ក្លាយជាតារាក្បាច់គុនម្នាក់នៅថ្ងៃអនាគត។ លោកក៏បាននិយាយថាចង់ធ្វើការជាមួយតារាសម្ដែង Jackie Chan នៅថ្ងៃណាមួយផងដែរ។
កាលពីដើមឆ្នាំនេះ តារាសម្ដែង Jet Li (លីលានជា) បានបញ្ជូនក្រុមការងាររបស់លោកទៅប្រទេស អាហ្វហ្គានីស្ថានក្នុងការស៊ើបពីផលលំបាក និងការតស៊ូរបស់បុរសម្នាក់នេះ ដើម្បីសម្រេចក្ដីស្រមៃរបស់លោក ចង់ក្លាយជាតារាក្បាច់គុនម្នាក់៕