អាការៈរបស់ ស៊ូ យ៉ាទី បានធូរស្រាលតែកំពុងសម្រាកនៅមន្ទីរពេទ្យ
- 2017-12-14 01:38:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាការៈរបស់ ស៊ូ យ៉ាទី បានធូរស្រាលតែកំពុងសម្រាកនៅមន្ទីរពេទ្យ
ចន្លោះមិនឃើញ
អ្នកចាំទី ស៊ូ យ៉ាទី ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយមានការប៉ះទង្គិចជាមួយកីឡាកររបស់ក្រុម Sanna Khánh Hòa BVN FC ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់ Toyota Mekonk Club Championship 2017 ដែលម្ចាស់ផ្ទះបរាជ័យ ៥-១ កាលពីយប់មិញនេះនៅពហុកីឡដ្ឋានជាតិ។
បើតាមការបញ្ជាក់លើ Page Facebook ផ្លូវការរបស់ បឹងកេត បានឲ្យដឹងថា អាការៈឈឺចាប់របស់ ស៊ូ យ៉ាទី បានធូរស្រាលខ្លះហើយ តែស្ថានភាពជំងឺមិនទាន់ល្អប្រសើរទាំងស្រុងដែលអាចឲ្យកីឡាកររូបនេះចេញពីមន្ទីរពេទ្យបាន។ យ៉ាទី មានរបួសត្រង់ចង្កេះ ដែលកំពុងស្ថិតក្នុងការតាមដានរបស់ក្រុមគ្រូពេទ្យនៅកាល់ម៉ែត្រ។
បឹងកេតបានអស់ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ខាងលើហើយ ដោយសរុបការគឺ ៩-៥ គិតទាំងពីរជើង៕