បើ​ចេះពិនិត្យ​QR Code លើ​ផ្លាកលេខយានយន្ត​ នោះ​មិន​បាច់​សួរគេថា​យានយន្ត​នោះ​ផលិត​នៅ​ឆ្នាំណាទេ​

  • 2017-12-14 04:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយ​នេះ​រាល់​យានយន្តដែលទៅធ្វើ​ផ្លាក​លេខ​តែងឃើញមាន​ភ្ញាប់មកជាមួយ​នូវ​QR Code ។ តើ​ក្រ​សួង​ដាក់​ QR Code លើ​ផ្លាក​លេខ​យានយន្ត​ដើម្បី​អ្វី​? ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន​ពន្យល់ថា​ការ​ដាក់​ឲ្យ​មាន QR Code នេះ​គឺដើម្បី​ជៀស​វាង​ការ​បន្លំផ្លាកលេខ ឬផ្លាក​លេខ​ក្លែង​ក្លាយ។

នៅ​ផ្នែក​ខាង​លើ ចំហៀង​ខាងស្តាំ​នៃ ផ្លាក​លេខ​យាន​យន្ត​គឺមាន​ QR Code ដែល​ QR Code នេះ​ក្រ​សួង​ថា​ចាប់​ដាក់​លើ​ផ្លាក​លេខ​រថយន្ត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៧ ចំណែក​ទោចក្រ​យានយន្ត ឬត្រីចក្រ​ក្រយានយន្ត​វិញ​ចាប់មាន​ QR Code នេះត្រឹម​ខែសីហា ឆ្នាំ​២០១៧។ ត្រង់ចំណុចនេះ​ក្រសួង​បញ្ជាក់ថា​ម្ចាស់​យានយន្ត​ដែល​យក​យានយន្ត​របស់​ខ្លួនទៅ​ធ្វើផ្លាក​លេខ​ចាប់​ពី​កាលបរិច្ឆេត​នេះឡើង​ទៅ​គឺមាន QR Code នេះ។​

សម្រាប់​ QR Code ក្រ​សួង​អះអាងថា​នឹង​ជួយ​បញ្ជាក់​ថា​ផ្លាកលេខយាន​យន្ត​ពិតឬក្លែង​ក្លាយ និង​មិន​អាច​បន្លំបាន។ ទោះយ៉ាងនេះ​ក្តី​ទិន្ន័យ​ដែល​បង្ហាយតាម​ QR Code មិន​បញ្ជាក់អត្តសញ្ញាណ​របស់​ម្ចាស់យានយន្ត​នោះទេ។

ដើម្បី​ដឹង​ទិន្ន័យ​តាម​រយៈ QR Code នេះ​អ្នក​ប្រើប្រាស់ត្រូវ​មាន​កម្មវិធី​ QR Code Scanner នៅ​ក្នុង​ទូរស័ព្ទ​ដៃ រួចហើយ​ដាក់​ថត​លើ​ QR Code នៅ​លើ​ផ្លាក​លេខ​ នោះ​ទិន្ន័យ​ទាក់ទងនឹង​ផ្លាក​លេខ ប្រ​ភេទ​យានយន្ត​ និង​ឆ្នាំ​ផលិត​ជា​ដើម​នឹង​បង្ហាញ​នៅ​លើ​ទូរស័ព្ទ៕​

សូម​ទស្សនាវីដេអូ​ដែលរៀបចំដោយក្រ​សួង​ដូចខាងក្រោម៖​

អត្ថបទ៖ ទូច សុខា

រូបភាព៖ ក្រ​សួង​សាធារណការ