វិធីសាស្ត្រល្អៗបំផុតដាក់ពាក្យលាឈប់ពីការងារ ទោះទៅកន្លែងណាក៏មានឈ្មោះល្អ
- 2017-12-15 03:23:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រល្អៗបំផុតដាក់ពាក្យលាឈប់ពីការងារ ទោះទៅកន្លែងណាក៏មានឈ្មោះល្អ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកបានសម្រេចក្នុងការផ្លាស់ប្ដូរទៅបម្រើការងារផ្សេង ទាំងនេះគឺជាគន្លឹះខ្លះៗនឹងជួយអ្នកក្នុងការផ្ដល់ដំណឹងទៅកាន់ចៅហ្វាយនាយរបស់អ្នក។
១. កត់ត្រាទុកនូវគុណសម្បត្តិ និងគុណវិបត្តិក្នុងការលាឈប់ពីការងារសម្រាប់ចៅហ្វាយនាយរបស់អ្នក
ចំហាយពេលក្នុងការវិភាគនូវការសម្រេចចិត្តរបស់អ្នក ហើយត្រូវដឹងថាវានឹងប៉ះពាល់ដល់អ្នក និងស្ថាប័នដែលអ្នកកំពុងបម្រើការយ៉ាងណា។ រៀបរាប់ប្រាប់ពួកគាត់ឲ្យបានច្បាស់លាស់អំពីស្ថានភាពនៃកន្លែងការងារនៅពេលដែលអ្នកចាកចេញ អាចជួយឲ្យប្រធានរបស់អ្នកមានមានទស្សនៈប្រសើរជាងមុន។ ជាពិសេសជួយពង្រឹងនូវការស្នើសុំរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាពដោយសារតែអ្នកមានហេតុផលច្បាស់លាស់។
២. ផ្ដល់ដំណឹងទុកជាមុន
អ្នកត្រូវតែចេះគួរសមនៅពេលដែលប្រាប់ចៅហ្វាយនាយអំពីដំណឹងនេះ។ អ្នកត្រូវតែធ្វើឲ្យប្រាកដថា អ្នកបានផ្ដល់ដំណឹងទុកមុនយ៉ាងហោចណាស់ឲ្យបានមួយខែមុន។ រៀបចំនូវការជួបមុខគ្នាជាមួយចៅហ្វាយនាយ ដើម្បីពិភាក្សាជាមួយគាត់អំពីការសម្រេចចិត្តរបស់អ្នក។
៣. ត្រូវដឹងអំពីអ្វីដែលអ្នកត្រូវនិយាយ
បើទោះបីជាការលាឈប់ការងាររបស់អ្នកត្រូវបានផ្អែកលើហេតុផលសំខាន់ៗ អ្នកមិនចាំបាច់លើកឡើងអំពីចំណុចអវិជ្ជមានឡើយ ព្រោះថាការសន្ទនាបែបនោះអាចនឹងមានភាពតានតឹងកើតឡើង។ ដូច្នេះ អ្នកត្រូវដឹងអំពីអ្វីដែលចង់និយាយមុនពេលទៅជួបចៅហ្វាយនាយ និងប្រាប់ព័ត៌មានទៅគាត់ដោយមានប្រសិទ្ធភាព។
៤. កុំទុកចោលការងារដែលមិនទាន់បានបញ្ចប់
ត្រូវធ្វើឲ្យប្រាកដថាអ្នកបានដាក់គម្រោង និងកិច្ចការរបស់យើងមុនពេលអ្នកលាឈប់ពីការងារ។ វានឹងបង្ហាញថាអ្នក គឺជាបុគ្គលិកម្នាក់ដែលមានទំនួលខុសត្រូវ និងមានភាពស្មោះត្រង់ ហើយវានឹងមានផលប្រយោជន៍ដល់អ្នកទៅថ្ងៃក្រោយ។
៥. ជ្រើសរើសពេលវេលាដែលសក្ដិសម
អ្នកគួរតែព្យាយាមកំណត់ថ្ងៃសម្រាប់ការជួបជាមួយនឹងចៅហ្វាយនាយ។ ទុកពេលឲ្យបានគ្រប់គ្រាន់ ដើម្បីផ្ដល់ដំណឹងដល់អ្នកអំពីពេលវេលាដែលសក្ដិសមមួយ ហើយណាត់ជួបគាត់ ដើម្បីឲ្យអ្នកអាចទទួលបានការយកចិត្តទុកដាក់ពីគាត់នៅពេលពិភាក្សាការងារ។
៦. និយាយត្រង់ៗ និងចំចំណុច
ការនិយាយមិនចំចំណុច និងបង្វែរដាននឹងធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។ ត្រូវតែធ្វើឲ្យបានច្បាស់ដល់និយោជក ទើបពួកគេអាចនឹងយល់ពីអ្នក ហើយអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុន។ ជៀសវាងការចំណាយពេលឥតប្រយោជន៍ ហើយត្រូវតែនិយាយបើកចំហឲ្យចំចំណុច។
៧. បង្កើតការការសន្ទនាក្នុងន័យវិជ្ជមាន
នៅពេលដែលអ្នកប្រាប់ដំណឹងដែលអាចមានផលប៉ះពាល់ទៅដល់ក្រុមហ៊ុន វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការនិយាយពីចំណុចវិជ្ជមានរបស់ក្រុមហ៊ុន។ ហេតុដូច្នេះ ការរក្សាឲ្យបាននូវការសន្ទនាល្អៗនៅក្នុងគ្រប់ការសម្រេចចិត្តទាំងអស់ អាចនឹងជួយកាត់បន្ថយនូវភាពតានតឹង និងផលប៉ះពាល់ទាំងសងខាងផងដែរ។
៨. ថ្លែងអំណរគុណដល់ចៅហ្វាយនាយ
បើទោះបីជាអ្នកមិនពេញចិត្តនឹងការងាររបស់អ្នក ឬក៏អ្នកទទួលបាននូវអ្វីដែលមិនដូចការរំពឹងទុកក៏ដោយ ការសម្ដែងការដឹងគុណសម្រាប់ការផ្ដល់ឱកាស សម្រាប់ការហ្វឹកហាត់កន្លងមក ទំនាក់ទំនងមិត្តភាពដែលបានសាងជាមួយគ្នាពេលកន្លងមក ក៏ដូចជាបទពិសោធន៍រាប់មិនអស់ដែលឆ្លងកាត់ ល្អឬអាក្រក់គឺបានជួយអ្នកនៅក្នុងអាជីពការងារ និងអភិវឌ្ឍន៍អ្នកឲ្យក្លាយជាមនុស្សល្អ គឺពិតជាចំណុចដែលមិនអាចរំលងបានទេ។
៩. សរសេរសំបុត្រសុំឈប់ពីការងារដែលមានលក្ខណៈផ្លូវការ
ត្រូវធ្វើឲ្យប្រាកដថាអ្នកបានដាក់បញ្ចូលគំនិតទាំងនេះនៅក្នុងលិខិតសុំឈប់ការងារ៖
១) គោលបំណងរបស់សំបុត្រ
២) ការពន្យល់អំពីហេតុផលដែលនាំឲ្យអ្នកលាឈប់ពីការងារឲ្យបានច្បាស់លាស់
៣) ថ្ងៃបរិច្ឆេទនៃថ្ងៃធ្វើការចុងក្រោយបំផុត
៤) សេចក្ដីថ្លែងអំណរគុណទៅដល់ចៅហ្វាយនាយរបស់អ្នក
ស្វែងរកការងារធ្វើ សូមចូលទៅកាន់៖ everjobs.com.kh