Drogba លេង​ម៉ូត​សក់​ថ្មី​ផ្អើល​អ្នក​គាំទ្រ​

  • 2017-12-17 04:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Didier Drogba បាន​បង្ហាញ​ម៉ូត​សក់​ថ្មី​​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ និង​អតីត​មិត្ត​រួម​ក្រុម​របស់​គេ​នៅ​ Chelsea។

Drogba កាលសក់វិញ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​កូឌីវ័រ​​បង្ហាញ​ម៉ូត​សក់​ថ្មី​​កោរ​ត្រងោល​ដល់​អ្នក​ចុច​ Follow របស់​ខ្លួន​ជាង​៥​លាន​នាក់​នៅ​លើ Instagram ជាមួយ​នឹង​សារ​ថា​៖ “New me”។ Drogba គឺ​ជា​កីឡាករ​ស្រឡាញ់​សក់​តាំង​ពី​ដើម​មក​ ដោយ​រូបគេ​លេង​បាល់​ជាមួយ​សក់​វែង​សឹង​តែ​ពេញ​មួយ​អាជីព​ទៅ​ហើយ។

ការ​កោរ​សក់​របស់​កីឡាករ​ដែល​កំពុង​ ប្រកប​អាជីព​ជាមួយ​ក្លឹប​ Phoenix Rising របស់​អាមេរិក​គឺ​ចំ​ថ្ងៃ​ខួប​កំណើត​គម្រប់​១៧​ថ្ងៃ​របស់​កូន​ប្រុស។ បុរស​វ័យ​៣៩​ឆ្នាំ​ឈាន​ដល់​ចំណុច​កំពូល​ពេល​លេង​ជាមួយ​ Chelsea ដោយ​ស៊ុត​បញ្ចូល​ទី​១៦៤​គ្រាប់​ជួយ​ក្លឹប​ឈ្នះ​ពាន​ជា​ច្រើន​ដូចជា Premier League និង​ Champions league...៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត