ភេសជ្ជៈ Pepsi បានចាប់ឆ្នោតលើកទី១ នៅក្នុងកម្មវិធីមហាសំណាងធំ ៨៨៨ ៨៨៨ ដុល្លារ សម្រាប់អ្នករៀបអាពាហ៍ពិពាហ៍ ២០១៧-២០១៨ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅ CTN ។
គូស្វាមីភរិយាថ្មីដែលមានលេខកូដដូចខាងក្រោម សូមទាក់ទងលេខទូរសព្ទទាំងនេះសម្រាប់ព័ត៌មានបន្ថែម 012 996 322 / 016 979 299។ រង្វាន់នឹងត្រូវចាត់ទុកជាមោឃៈក្នុងរយៈពេល ៧ ថ្ងៃ បើមិនឃើញម្ចាស់រង្វាន់ទាក់ទងមកក្រុមហ៊ុននោះទេ។
រង្វាន់ដែលចាប់ខាងលើ មាន ៣ គឺ៖
- សំណាងធំទី១៖ ទឹកប្រាក់ ៥០០០ ដុល្លារ មានលេខកូដ ២ ១ ៧ ២ ៧ ៥
- សំណាងធំទី២៖ ទឹកប្រាក់ ៥០០ ដុល្លារ មានលេខកូដ ២ ១ ៧ ២ ៧ ឬ ១ ៧ ២ ៧ ៥
- សំណាងធំទី៣៖ ទឹកប្រាក់ ៥០ ដុល្លារ មានលេខកូដ ២ ១ ៧ ២ ឬ ៧ ២ ៧ ៥
សូមមើលលក្ខខណ្ឌនៃការចាប់រង្វាន់៖
- រាល់ការទិញភេសជ្ជៈរបស់ផលិតផល Pepsi ២៥ កេស (លើកលែងទឹកសុទ្ធ) សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ អតិថិជននឹងទទួលបានឆ្នោត ២ សន្លឹក សម្រាប់ប្ដូរយកលេខគូស្នេហ៍ពី Smart និងមានលេខកូដ ៦ ខ្ទង់សម្រាប់ផ្សងសំណាងរង្វាន់ធំ។
- អ្នកឈ្នះ នឹងត្រូវក្រុមការងារទាក់ទងតាមលេខ Smart នោះ (សូមទៅបើកលេខ Smart ដើម្បីអាចទាក់ទងបាន)។ ករណីក្រុមការងារទាក់ទងមិនបាន ក្នុងពេល ៧ ថ្ងៃ រង្វាន់នឹងត្រូវទុកជាមោឃៈ។
- ការចាប់ឆ្នោត ធ្វើឡើង ២ ដងក្នុងមួយខែ ដោយផ្សាយផ្ទាល់រាល់ថ្ងៃសៅរ៍ លើ CTN និងផេកហ្វេសប៊ុករបស់ Pepsi។
- សន្លឹកឆ្នោតដែលមានកូដ ៦ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ នឹងឈ្នះ ៥០០០ ដុល្លារ។
- សន្លឹកឆ្នោតដែលមានកូដ ៥ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ (រាប់ពីមុខ ឬរាប់ពីក្រោយ) នឹងឈ្នះ ៥០០ ដុល្លារ។
- សន្លឹកឆ្នោតដែលមានកូដ ៤ ខ្ទង់ដូចគ្នានឹងកូដនៃការចាប់រង្វាន់ (រាប់ពីមុខ ឬរាប់ពីក្រោយ) នឹងឈ្នះ ៥០ ដុល្លារ។
- បើការចាប់ឆ្នោតនៅសប្ដាហ៍ណាមួយមិនមានអ្នកឈ្នះ ទឹកប្រាក់នឹងកើនឡើងទ្វេគុណសម្រាប់ការចាប់រង្វាន់ ២ សប្ដាហ៍បន្ទាប់ (សម្រាប់តែរង្វាន់ធំទី១ ប៉ុណ្ណោះ)។
- រង្វាន់នឹងបន្តកើនឡើងរហូតដល់រកឃើញអ្នកឈ្នះរង្វាន់ធំទី១។
- បើរកឃើញអ្នកឈ្នះនៅសប្ដាហ៍ណាមួយ រង្វាន់នឹងត្រឡប់មកដើមវិញ (៥០០០ ដុល្លារ) សម្រាប់ការចាប់ឆ្នោត ២ សប្ដាហ៍បន្ទាប់។
- កម្មវិធីមានរយៈពេល ៦ ខែ គឺដល់ខែ មេសា ២០១៨៕