Vj Alaskoo ទទួល​បាន​​តំណែង​ថ្មី​​ពី​ក្រសួង​ការងារ

  • 2017-12-20 03:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ក្នុង​​ពិធី​គម្រប់​ខួប​១០​ឆ្នាំ​​នៃ​ប្រព័ន្ធ​អនុញ្ញាត​មុខ​របរ​​នៅ​កម្ពុជា និង​ពិធី​ជប់​លៀង​បំណាច់​ឆ្នាំ​​​​​ឯកឧត្ដម​ ហេង សួរ អគ្គនាយក​ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​បាន​មាន​ប្រសាសន៍​ថា តារា​សម្ដែង​ VJ ALASKOO ​ត្រូវ​​បាន​តែង​តាំង​​ជា "ប្រធាន​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​" ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ សេវ៉េនប្រាយ ទួល​គោក​ម្សិលមិញ​នេះ​។

ឯកឧត្ដម​ ហេង សួរ អគ្គនាយក​ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​

ឯកឧត្ដម​បន្ថែម​ថា មូល​ហេតុ​ដែល​តែង​តាំង​ VJ ALASKOO ជា​ ប្រធាន​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​ ដោយ​សារ​តែ​តារា​សម្ដែង​រូប​នេះ​បទ​​ពិសោធន៍​ច្រើន​ឆ្នាំ​​​ ទៅ​លើ​ផ្នែក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បង​ប្អូន​​ពលករ​ខ្មែរ​ដែល​ធ្វើ​នៅ​ប្រទេស​កូរ៉េ​។​លោក​ថា​៖​"​ កា​រ​បង្កើត​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​ គឺ​ក្នុង​គោល​បំណង​​ជួយ​បង​ប្អូន​ដែល​បញ្ចប់​ការ​ងារ​ត្រឡប់​មក​ ស្រុក​ខ្មែរ​វិញ​កុំ​ឲ្យ​ពួក​គាត់​​ឯក​កោ​ ព្រោះ​មាន​សមាគម​​ជា​អ្នក​ជួយ​ផ្ដល់​ភាព​កក់​ក្ដៅ​"។

ចំណែក​ឯ​សាមី​ខ្លួន​ត្រូវ​បាន​​ក្រសួង​តែង​​ជា​ "ប្រធាន​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​" VJ Alaskoo បាន​បង្ហាញ​អារម្មណ៍​រំភើប​​ សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លេង​ ហើយ​លោក​បាន​ប្ដេជ្ញា​ នឹង​ដឹក​នាំ​​សមាគម​មួយ​នេះ​ឲ្យ​បាន​ល្អ​ ជា​ពិសេស​ជួយ​ដល់​​បង​ប្អូន​ពលករ​ខ្មែរ​ ក្រោយ​​ពេល​បញ្ចប់​ការ​ងារ​ត្រឡប់​មក​កម្ពុជា​វិញ​។

“​​ខ្ញុំ​សូម​អរគុណ​​ក្រសួង​ការ​ងារ​ និង​បង​ ហ៊ុន ម៉ាណែត​ ក្នុង​អាណត្តិ​ដែល​ខ្ញុំ​ជា​ ប្រធាន​សមាគម​អតីត​ពលករ​មក​ពី​កូរ៉េ​ ខ្ញុំ​សន្យា​ថា​នឹង​ដឹក​នាំ​សមាគម​ឲ្យ​បាន​ល្អ​ ជា​ពិសេស​បង្កើត​ទំនាក់​ទំនង​ឲ្យ​ល្អ​បង​ប្អូន​ពលករ​កូរ៉េ​ មិន​ឲ្យ​ពួក​គាត់​មាន​អារម្មណ​ថា​ឯកា​ នោះ​ទេ​"។នេះ​បើ​តាម Alaskoo បញ្ជាក់​។

ពិធី​​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ប្រព័ន្ធ​អនុញ្ញាត​មុខ​របរ​នៅ​​កម្ពុជា និង​ជប់​លៀង​បំណាច់​ឆ្នាំ​ មាន​ការ​ផ្ដួច​ផ្ដើម​ឡើង​ដោយ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន ម៉ាណែត ប្រធាន​ យុវជន​ទូទាំង​ប្រទេស​​ ដើម្បី​ឲ្យ​បង​ប្អូន​ខ្មែរ​មក​ពី​កូរ៉េ​ចេះ​​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​​​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់ឲ្យ​

អត្ថបទថ្មី