ឱកាស​មាស​ចូលរួម​ប្រកួត MATIC 2015 នៅ​ប្រទេស​ចិន​ពី​ការ​កុង Clan ឱកាស​មាស​ចូលរួម​ប្រកួត MATIC 2015 នៅ​ប្រទេស​ចិន​ពី​ការ​កុង Clan
  • 2014-11-24 02:01:29

ដំណឹង​ពិសេស​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​កម្សាន្ត AK គ្រប់រូប! ក្រៅ​ពី​ជើងខ្លាំង ២ ក្រុម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត CCC Final ក្រុម NeverCare និង Secret ដែល​ទទួល​បាន​កៅអី​ទៅ​ប្រកួត​បន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍ MATIC 2015 នា​ប្រទេស​ចិន សេវា​កម្សាន្ត AK Online នឹង​ផ្ដល់​កាដូ​ពិសេស​ជូន​ដល់​អ្នក​កម្សាន្ត​មួយ​ក្រុម​ផ្សេង​ទៀត​ឲ្យ​មាន​ឱកាស​​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ MATIC 2015 ជាមួយ​ជើងខ្លាំង​ទាំង ២ នេះ​ផង​ដែរ ដែល​មួយ​ក្រុម​នោះ​គឺ​ជា​សមាជិក Clan ដែល​ទទួល​បាន​ពិន្ទុ League ខ្ពស់​ជាង​គេ​ប្រចាំ Team Challenge (កុង Clan) ក្នុង​សប្ដាហ៍​ក្រោយ​នេះ (ពី​ថ្ងៃ​ច័ន្ទ​ទី ២៤ ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា)។

រកឃើញ ២ ក្រុម​មាន​ឱកាស​លើក​ពាន​ CCC មុន​គេ រកឃើញ ២ ក្រុម​មាន​ឱកាស​លើក​ពាន​ CCC មុន​គេ
  • 2014-11-23 22:31:55

ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង AK និង Age Of Naga ប្រចាំ​ប្រទេស​កម្ពុជា​រំកិល​ជិត​ដល់​ទី​ផ្ដាច់ព្រ័ត្រ​ហើយ។ ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ តាំង​ពី​វគ្គ​ជម្រុះ​ដំបូង​នៅ​តាម​បណ្ដា​ណិត​ក្នុង​ខេត្ត​ក្រុង រហូត​មក​ដល់​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ការ​ប្រកួត​រវាង​ជើងខ្លាំង​តំណាង​ខេត្ត​ក្រុង បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជើងខ្លាំង​ទាំង ៨ ក្រុម​សុទ្ធតែ​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្លាំង​អស្ចារ្យ ជាពិសេស​គឺ​ការ​សហការ​គ្នា​ក្នុង​ក្រុម​តែ​ម្ដង ពិត​ជា​យល់​ចិត្ត​គ្នា សម​នឹង​នៅ​ក្រុម​ជាមួយ​គ្នា​ណាស់។