ខ្វះ​អី​ជ័យជម្នះ ឲ្យ​តែ​ព្យាយាម​ហ្វឹកហាត់

  • 2014-11-25 23:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ព្យាយាម​គង់​បាន​សម្រេច" ពិតជា​ត្រឹមត្រូវ​ណាស់! អ្វីៗ​គ្រប់យ៉ាង ឲ្យ​តែ​យើង​មាន​ចិត្ត​ស្រលាញ់​ចូលចិត្ត​ចង់​ធ្វើ ហើយ​តែងតែ​ព្យាយាម​ធ្វើ​ដើម្បី​វា នោះ​គោល​បំណង​នឹង​បាន​សម្រេច​នៅ​ថ្ងៃ​ណា​មួយ​ជា​មិនខាន។

 

 

អាន៖ រក​ឃើញ​ហើយ ជើង​ខ្លាំង​​កីឡា AK Online និង​Age of Naga ប្រចាំ​ប្រទេស​កម្ពុជា ២០១៤

 

 

ជាក់ស្ដែង ដូចជា​ជើងខ្លាំង​វ័យក្មេង​ក្រុម Secret តំណាង​ខេត្ត​បាត់ដំបង​អីចឹង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង AK ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៤ ពួកគេ​បាន​សម្រេច​ក្ដី​សុបិន​ចំនួន ២ ក្នុង​ពេល​តែ​មួយ​គឺ​ក្ដី​សង្ឃឹម​ក្នុង​ការ​បំបាក់ សងសឹក​យក​ជ័យជម្នះ​លើ​ក្រុម NeverCare ជើងខ្លាំង​ល្បី​ពេញ​ប្រទេស​កម្ពុជា ដែល​ធ្លាប់​បំបាក់​ក្រុម​ពួក​គេ ៣ ដង និង​ក្ដី​បំណង​ធំ​មួយ​ទៀត​គឺ ធ្វើ​ជា​ជើងខ្លាំង AK តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​បន្ត​ទៀត​នៅ​លើ​ឆាក E-Sports អន្តរជាតិ MATIC ពី​ការ​ព្យាយាម​ប្រឹងប្រែង​ហ្វឹកហាត់ បង្កើត​យុទ្ធសាស្ត្រ​ថ្មីៗ និង​ស្វែងយល់​ពី​ចំណុច​ខ្លាំង រួម​ទាំង​ចំណុច​ខ្សោយ​របស់​គូ​ប្រកួត និង​ក្រុម Secret ផ្ទាល់​ជា​ដើម។

 

 

 

 

មុន​ដំណើរ​ត្រលប់​ទៅ​ខេត្ត​បាត់ដំបង​វិញ Mutan ប្រធាន​ក្រុម Secret បាន​និយាយ​ថា៖ "ខ្ញុំ​ពិតជា​រំភើប​នឹង​លទ្ធផល​ដ៏​ល្អ​នេះ​ណាស់​បង ហើយ​ខ្ញុំ​ពិតជា​អរគុណ​ដល់​សមាជិក​ក្រុម Secret ទាំងមូល​ណាស់​ដែល​បាន​សហការ​គ្នា​បាន​យ៉ាង​ល្អ​គ្រប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ CCC Final"។

 

 

អាន៖ ឱកាស​មាស​ចូលរួម​ប្រកួត MATIC 2015 នៅ​ប្រទេស​ចិន​ពី​ការ​កុង Clan

 

 

Mutan បន្ថែម​ទៀត​ថា៖ "មុន​នឹង​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​នេះ ពួក​ខ្ញុំ Secret បាន​ចំណាយ​ពេល​ហ្វឹកហាត់​ជា​ច្រើន​រាល់​ពេល​ទំនេរ​របស់​ពួក​ខ្ញុំ។ រាល់​ការ​ប្រកួត​នៅ​តាម​ខេត្ត​ផ្សេងៗ Secret តែងតែ​ទស្សនា​ការ​ប្រកួត​របស់​ក្រុម​នីមួយៗ​តាម​រយៈ LiveStram របស់ Sabaytv (មាន​ពេល​ខ្លះ​មើល​មិន​ទាន់​ក៏​បើក Replay មើល​ទៀត) ហើយ​ព្យាយាម​រក​មើល​ចំណុច​ខ្លាំង​របស់​ពួក​គេ​ដើម្បី​រៀន​តាម ក៏​ដូចជា​ស្វែងរក​គន្លឹះ​យុទ្ធសាស្ត្រ​ថ្មី​មក​បំបែក ខណៈ​ចំណុច​ខ្សោយ​របស់​ពួក​គេ​បាន​ក្លាយ​ជា​បទពិសោធន៍​សម្រាប់​ពួក​ខ្ញុំ​មិន​គួរ​ធ្វើ​តាម"។

 

 

 

 

ជាចុងក្រោយ Mutan ក៏​បាន​ផ្ញើ​សារ​ប្រាប់​ដល់​អ្នក​កម្សាន្ត AK ដទៃ​ទៀត​ដែរ​ថា៖ "សម្រាប់​អ្នក​កម្សាន្ត AK ដទៃ​ទៀត ក៏​មាន​ឱកាស​ធ្វើ​ជា​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត MATIC និង​បំបាក់​ក្រុម​ខ្លាំងៗ​ផង​ដែរ ឲ្យ​តែ​យើង​មាន​ឆន្ទ និង​ព្យាយាម​ហ្វឹក​ហាត់ ស្វែងយល់​ពី​គន្លឹះ​នៃ​ការ​កម្សាន្ត ក៏​ដូចជា​ចំណុច​ពិសេស​នៃ​សព្វាវុធ និង​សមរភូមិ​ប្រយុទ្ធ​នីមួយៗ មិន​ថា​ក្រុម​ដទៃ​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្លាំង​ប៉ុណ្ណា​ទេ ខ្ញុំ​ជឿជាក់​ថា​ថ្ងៃ​ណា​មួយ​អ្នក​ទាំងអស់​គ្នា​នឹង​អាច​ធ្វើ​បាន​ដូច​ពួក​ខ្ញុំ​អីចឹង"។

 

 

អាន៖ NeverCare ប៊ិះ​ខ្ចប់​ក្រោម​ថ្វីដៃ​អ្នក​លេង​ឆ្លងខេត្ត StandarD

 

 

ពិតជា​ត្រឹមត្រូវ​ណាស់! ការ​ហ្វឹកហាត់​ច្រើន​ពិតជា​អាច​ជួយ​ឲ្យ​អ្នក​កម្សាន្ត​មាន​សមត្ថភាព​កើន​ខ្លាំង​ជាង​មុន​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។ ជា​តួយ៉ាង ដូច​លទ្ធផល​នៅ​ក្នុង​ការ​ប្រកួត​ចុង​សប្ដាហ៍​កន្លង​ទៅ​ចឹង ក្រុម​ខ្លាំង​ដែល​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឆ្នាំ​មុន YouWillKnow ត្រូវ​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ CCC ភ្នំពេញ មិន​អាច​ទទួល​សូម្បី​ឱកាស​ការពារ​តំណែង​ជើងឯក​ចាស់ ខណៈ​ក្រុម NeverCare ជាប់​ជា​ជើងខ្លាំង​តំណាង​ប្រទេស​កម្ពុជា​ទាំង​ប្រផុតប្រផើយ​ភ័យ​បុក​ពោះ​បំផុត ខុស​ពី​ឆ្នាំ​មុន​ដែល​ជើងខ្លាំង​ទាំង ២ នេះ​ទទួល​បាន​កៅអី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ MATIC ទាំង​មិន​សូវ​មាន​ការ​ពិបាក​ឡើយ។

 

 

 

 

ព្យាយាម​គង់​បាន​សម្រេច! ហ្វឹកហាត់​កាន់តែ​ច្រើន ឱកាស​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​កាន់តែ​ច្រើន៕

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម
អត្ថបទថ្មី