ឱកាស​មាស​ចូលរួម​ប្រកួត MATIC 2015 នៅ​ប្រទេស​ចិន​ពី​ការ​កុង Clan

  • 2014-11-24 02:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ពិសេស​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​កម្សាន្ត AK គ្រប់រូប! ក្រៅ​ពី​ជើងខ្លាំង ២ ក្រុម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត CCC Final ក្រុម NeverCare និង Secret ដែល​ទទួល​បាន​កៅអី​ទៅ​ប្រកួត​បន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍ MATIC 2015 នា​ប្រទេស​ចិន សេវា​កម្សាន្ត AK Online នឹង​ផ្ដល់​កាដូ​ពិសេស​ជូន​ដល់​អ្នក​កម្សាន្ត​មួយ​ក្រុម​ផ្សេង​ទៀត​ឲ្យ​មាន​ឱកាស​​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ MATIC 2015 ជាមួយ​ជើងខ្លាំង​ទាំង ២ នេះ​ផង​ដែរ ដែល​មួយ​ក្រុម​នោះ​គឺ​ជា​សមាជិក Clan ដែល​ទទួល​បាន​ពិន្ទុ League ខ្ពស់​ជាង​គេ​ប្រចាំ Team Challenge (កុង Clan) ក្នុង​សប្ដាហ៍​ក្រោយ​នេះ (ពី​ថ្ងៃ​ច័ន្ទ​ទី ២៤ ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា)។

 

 

 

 

ចំពោះ​លទ្ធផល ក្រុម​ការងារ​សេវា​កម្សាន្ត AK Online នឹង​ធ្វើ​ការ​បង្ហាញ​នៅ​ថ្ងៃ​ច័ន្ទ ទី ១ ខែ​ធ្នូ ឆ្នាំ ២០១៤ នា​វេលា​ម៉ោង ៩ ព្រឹក។ ដូច្នេះ ប្រធាន Clan ទាំងអស់​គួរ​តែ​កោះហៅ​សមាជិក​គ្រប់រូប​ឲ្យ​ប្រឹងប្រែង​ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង Team Challenge ដើម្បី​ទទួល​បាន​ឱកាស​មាស​ទៅ​ប្រកួត​បង្ហាញ​សមត្ថភាព ក៏​ដូចជា​បង្ហាញ​ឈ្មោះ Clan នៅ​លើ​ឆាក​ប្រកួត​កីឡា​អេឡិច​ត្រូវនិក E-Sports ដ៏​ធំ​ក្នុង​ប្រទេស​ចិន​ឲ្យ​គេ​ស្គាល់​ផង​ដែរ។

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម