Google អំពាវនាវ​ឱ្យ​អ្នក​ជំនាញ​ក្នុង​ស្រុក​រួម​គ្នា​កែ​លម្អ​គុណភាព​បកប្រែ​ភាសា​ខ្មែរ​លើ​អ៊ីនធឺណិត Google អំពាវនាវ​ឱ្យ​អ្នក​ជំនាញ​ក្នុង​ស្រុក​រួម​គ្នា​កែ​លម្អ​គុណភាព​បកប...
  • 2015-10-02 22:36:57

នា​សិក្ខាសាលា​ស្ដី​អំពី​បច្ចេកវិទ្យា Google Translate ក្រោម​ប្រធានបទ "ស្រឡាញ់​ភាសា​ខ្មែរ​យើង (Love Your Language: Khmer)” ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) លោក​ស្រី Amy Kunrojpanya ​ប្រធាន​ទំនាក់ទំនង​និង​កិច្ចការ​សាធារណៈ​​សម្រាប់​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន Google ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​សិស្ស​និស្សិត​និង​អ្នក​ជំនាញ​ផ្នែក​ខេមរភាសា​ទាំង​អស់ ឱ្យ​រួម​គ្នា​កែ​លម្អ​គុណភាព​បកប្រែ​ភាសា​ខ្មែរ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​វប្បធម៌​និង​ភាសា​ខ្មែរ​ទៅ​កាន់​ពិភពលោក​។

អត្ថបទថ្មី