ធ្លាប់​ឃើញ សរ សី​ កម្ដៅ​សាច់​ដុំ​បែប​នេះ​មុន​ឡើង​ប្រកួត​ទេ? ធ្លាប់​ឃើញ សរ សី​ កម្ដៅ​សាច់​ដុំ​បែប​នេះ​មុន​ឡើង​ប្រកួត​ទេ?
  • 2015-01-13 18:54:43

រាល់​ការ​ប្រកួត​នៅ​លើ​សង្វៀន ​កីឡាករ​ម្នាក់​ៗ​តែង​តែ​កម្តៅ​សាច់​ដុំ​តាម​រយៈ​ការ​សម ម៉ាស្សា និង​លាប​ប្រេង​ផ្សេង​ៗ​ដូច​ជា​ប្រេង​ដូង​ជា​ដើម។ ជួប​អ្នក​ប្រដាល់​ចាស់​វស្សា​ សរ សី បាន​ប្រាប់​មុន​ការ​ប្រកួត​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​កាល​ពី​សប្ដាហ៍​មុន​ថា ការ​កម្ដៅ​សាច់​ដុំ​នេះ​ជា​ចំណុច​ដ៏​សំខាន់​មួយ​ជួយ​ធ្វើ​ឲ្យ​សាច់​ដុំ និង​សរសៃ​ដំណើរ​ការ​បាន​ល្អ​មុន​ការ​ប្រយុទ្ធ​មែន​ទែន។ ម្យ៉ាង​ទៀត​ការ​ការ​លាប​ប្រេង​ផ្សេង​ៗ​លើ​ដង​ខ្លួន​ជា​ចំណែក​មួយ​ជួយ​ធ្វើ​ឲ្យ​ស្បែក​រអិល​ដែល​ដៃ​គូ​មិន​អាច​ចាប់​បាន​ដោយ​ងាយ​ៗ៕

អត្ថបទថ្មី