ចេញ​ហើយ​! ក្រុម​តំណាង​កម្ពុជា​ប៉ះ​ក្រុម​ណា​ខ្លះ​នៅ MATIC 2018  វគ្គ​សន្សំ​ពិន្ទុ?

  • 2018-01-13 04:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​សន្សំ​ពិន្ទុ​​​កម្មវិធី​ប្រកួតកីឡា​អេឡិចត្រូនិក​អន្តរជាតិ​ដ៏​ល្បី​ MATIC 2018  ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​ថៃ​បាន​ចេញ​​តារាង​ប្រកួត​ជា​ផ្លូវការ​ហើយ។ ការ​ប្រកួត​​ចែក​ចេញ​ជា​ពីរ​ពូល Group Aនិង B មាន​ការ​ប្រកួត​៦​ជុំ។ ក្រុម​​ចេញ​ទៅ​តំណាង​ឲ្យ​កម្ពុជា​មាន​២​ក្រុម​គឺ  Never Care ដែល​ជា​ជើង​ឯក​ឆ្នាំ​ចាស់​និង Infinity។ អញ្ចឹង​មើល​ទាំង​គ្នា​ក្រុម​កម្ពុជា​ប៉ះ​ក្រុម​ណា​ខ្លះ?

  • Round 1៖ Infinity vs EDP ROG (សិង្ហបុរី) , ​​​​ ធានសឺ(ចិន) vs  Never Care

  • Round 2៖ SafetyFirst(ថៃ) vs Infinity, ​​ Suicide(ម៉ាឡេស៊ី) vs Never Care

  • Round 3៖ អាលី(ចិន) vs Infinity, nNever Care vs InTz Squad(សិង្ហបុរី)

  • Round 4៖ Sync Gamining(ម៉ាឡេស៊ី) vs Infinity, MMR(ថៃ) vs Never Care

  • Round 5៖ Nazarick(ថៃ) vs Infinity

  • Round 6៖ Never Care vs MangKaChorn (ថៃ)

វគ្គ​សន្សំ​ពិន្ទូ​ត្រូវ​​​​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍​នេះ​ ហើយ​វគ្គ​ផ្ដាច់​ប្រកួត​រៀបចំ​ឡើង​ថ្ងៃ​អាទិត្យ​ស្អែក។  ​ប្រទេស​ចូល​រួម​មាន​ចំនួន​​៥​​​សម្រាប់ MATIC 2018 ​នេះ​​គឺ​ម្ចាស់​ផ្ទះ​ថៃ​ មាន​៤​ក្រុម​ កម្ពុជា​​ មាន​២​ក្រុម​ ចិន​​​មាន​២​ក្រុម ​សិង្ហបុរី​​មាន​២​ក្រុម​ និង ម៉ាឡេស៊ី​​​មាន​២​ក្រុម​ ។ ក្រុម​លេខ​១​ជា​​ជើង​ឯក​នឹង​ទទួល​បាន​ ​១៥០០០​ដុល្លារ​អាមេរិក​៕

អត្ថបទ៖ ហេង សុធារិទ្ធិ