ក្រុម​ចម្រៀង​ Maroon 5 និង BTS នឹង​ចេញបទ​​រួម​គ្នាឆាប់ៗ?

  • 2018-01-18 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា​ អ្នក​គាំ​ទ្រ​ម្នាក់​បាន​ស្នើ​សុំ​ទៅ​ក្រុម​តារា​ចម្រៀង​ Maroon 5 តាម​រយៈ​បណ្ដាញ Twitter ដោយ​សរសេរ​ថា៖ "PLEASE MAKE A COLLAB WITH BTS" ដោយ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "​សូម​សហការ​ច្រៀង​ជាមួយ​BTS”។

Maroon 5

ក្រោយ​មក​ ក្រុម​តារា​ចម្រៀង Maroon 5 ក៏​បាន​ឆ្លើយ​តប​វិញ​ជាមួយ​នឹង​សញ្ញា​ស្នាម​ញញឹម ដែល​ក្នុង​ន័យ​អាច​បញ្ជាក់​ថា​ក្រុម​លោក​អាច​នឹង​មាន​ការ​សហការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ខាង​មុខ​។​

BTS

កាល​ពី​ខែ​មុន ក្រុម Maroon 5បាន​ចាប់​ផ្ដើម​តាម​ដាន​ (Follow) គណនី​Twitterរបស់​ក្រុម BTS។ ដោយ​ឃើញ​បែប​នេះ ទើប​អ្នក​គាំ​ទ្រ​ជា​ច្រើន​ជឿ​ជាក់​ថា​ក្រុម​ចម្រៀង​ទាំង​២​នេះ បាន​ទាក់​ទង​គ្នា​រួច​មក​ហើយ និង​អាច​នឹង​ត្រៀម​ចេញ​បទ​ចម្រៀង​រួម​គ្នា​ទៀត​ផង៕ ​

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី