Djokovic ខ្ទាត​ចេញ​ពី​ Australian Open ក្រោម​ថ្វី​ដៃ​កីឡាករ​អាស៊ី​

  • 2018-01-23 07:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Novak Djokovic បាន​ខ្ទាត​ចេញ​ពី​កម្មវិធី​ Australian Open ត្រឹម​វគ្គ​១៦​នាក់​​ចុង​ក្រោយ​បន្ទាប់​ពី​ចាញ់​កីឡាករ​កូរ៉េ​ខាង​ត្បូង​ Hyeon Chung។

អតីត​អ្នក​វាយ​កូន​បាល់​លេខ​មួយ​ពិភពលោក​មាន​បញ្ហា​របួស​​កែង​ដៃ​ត្រូវ​សម្រាក​ព្យាបាល​អស់​៦​ខែ​មក​ហើយ​ យ៉ាង​ណា​ការ​វិល​មក​កាន់​ដង​រ៉ាកែត​វិញ​លើក​នេះ​មិន​បាន​ទទួល​លទ្ធផល​គាប់​ចិត្ត​ទេ​ ពោល​គឺ​បាន​ចាញ់​យុវជន​វ័យ​២១​ឆ្នាំ​ដោយ​លទ្ធផល​ ៧-៦ (៧-៤) ៧-៥, ៧-៦ (៧-៣)។

ក្រោយ​ជ័យ​ជម្នះ Hyeon Chung ដែល​ទើប​ឆ្លង​ផុត​វគ្គ​១៦​នាក់​​ចុង​ក្រោយ​លើក​ដំបូង​ក្នុង​អាជីព​នឹង​ទៅ​ប៉ះ​​ Tennys Sandgren មក​ពី​អាមេរិក​នៅ​វគ្គ​៨​នាក់​​ចុង​ក្រោយ។​ Chung បច្ចុប្បន្ន​កាន់​លេខ​៥៨​ពិភពលោក​ ស្រប​ពេល​ Sandgren​ កាន់​លេខ​៩៧​ពិភពលោក។

ក្រៅ​ពី​មួយ​គូ​ខាង​លើ​នៅ​មាន​៣​គូ​ទៀត​លេង​នៅ​វគ្គ​៨​នាក់​​ចុង​ក្រោយ​វិញ្ញាសា​វាយ​ទោល​ផ្នែក​បុរស​ដូចជា Dimitrov ប៉ះ​ Edmund (កំពុង​ប្រកួត), Nadal ប៉ះ​ Čilić នៅ​ថ្ងៃ​នេះ, Berdych ប៉ះ​ជើង​ឯក​ចាស់​ Federer នៅ​ថ្ងៃ​ស្អែក៕ ​

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន