ចុងសប្ដាហ៍ដ៏ពិសេស! អាម៉ាយ៉ាកំពត ទីស្នាក់នៅ​បែបធម្មជាតិស្ងប់ស្ងាត់ តែស៊ីវីល័យ​ គេចពី​ភាពតប់ប្រមល់នៅទីក្រុង

  • 2026-03-24 03:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការមានពេលវេលា​គេចចេញពីភាព​តប់ប្រមល់ កាលវិភាគរវល់​ពីការងារ ឬ​ការរបរជួញដូរនៅទីក្រុង ​គួរ​ឆ្លៀតពេល​សម្រាកលំហែខ្លះ ដើម្បី​ចាកចេញពី​ទីក្រុង ទៅរកធម្មជាតិ​ដើម្បី​ស្ដារថាមពល ត្រឡប់មកវិញ នាពេលសម្រាក ពិសេស​ចុងសប្ដាហ៍។ ការ​សម្រាក ស្នាក់នៅ​លំហែ​មួយ​បែបស៊ីវិល័យ ជាមួយ​ក្រុមគ្រួសារ ឬ​ជាក្រុម ដែលហ៊ុមព័ទ្ធដោយ​ធម្មជាតិ ភាពស្ងប់ស្ងាត់ ​ខ្យល់ដង្ហើម​បរិសុទ្ធតន្ត្រីធម្មជាតិ ​ប្រៀបដូចជាការព្យាបាលដូច្នោះដែរ។

បច្ចុប្បន្ននេះ អាម៉ាយ៉ាកំពត (AMAYA Kampot) កំពុងតែរៀបចំជាកញ្ចប់នៃការស្នាក់នៅដ៏ពេញលេញមួយ។ ក្នុងនោះរាល់បទពិសោធត្រូវបានចាត់ចែងយ៉ាងល្អិតល្អន់ជូនលោកអ្នកជាស្រេចក្នុងកញ្ចប់សេវាកម្មតែមួយ (All-inclusive Curated Stay) ដែលរួមមានដូចជា៖

• សេវាកម្មដឹកជញ្ជូនឯកជន (Private Chauffeur Service)៖ ការធ្វើដំណើរដោយឥតកង្វល់ តាមរយៈរថយន្តឯកជនដែលនឹងទទួលលោកអ្នកផ្ទាល់ពីរាជធានីភ្នំពេញ មកកាន់ទឹកដីខេត្តកំពត និងជូនត្រឡប់ទៅវិញដោយសុវត្ថិភាព។

• ការស្នាក់នៅប្រកបដោយផាសុកភាព (Refined Sanctuary)៖ បទពិសោធន៍ស្នាក់នៅក្នុងវីឡាលំហែ ដែលរចនាឡើងពោរពេញទៅដោយភាពច្នៃប្រដិត ដើម្បីផ្ដល់ជូននូវភាពស្ងប់ស្ងាត់ និងលំហរដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។

• ការផ្ដល់ជូនអាហារ (Full Meals)៖ រួមបញ្ចូលអាហារជារៀងរាល់ថ្ងៃ (អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច)។

• កម្មវិធីសុខុមាលភាព (Wellness Immersion)៖ សកម្មភាពថែទាំសុខភាព ដើម្បីជួយនូវតុល្យភាពនៃសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

បទពិសោធន៍វិស្សមកាលចុងសប្ដាហ៍ដ៏ពិសេសនេះ មានតម្លៃចាប់ពី $២៤៥ ក្នុងម្នាក់តែប៉ុណ្ណោះ។ តើ​ការចំណាយកញ្ចប់​ពេញលេញនេះ អ្នកទទួលបានអ្វីខ្លះ?

ខ្យល់អាកាសត្រសៀកៗបក់កាត់រាងកាយកំពុងសម្រាក ផ្ចង់អារម្មណ៍ស្ដាប់តន្ត្រីធម្មជាតិ សំឡេងសត្វយំ ទម្រេតរាងកាយក្បែរអាងហែលទឹក មានការរៀបចំអាហារ BBQ រួចជាស្រេច រយៈពេល ២ថ្ងៃ។ វិស្សមកាលដ៏ពេញលេញនៅអាម៉ាយ៉ាកំពត របស់អ្នកនឹងទទួលបាន៖

. រថយន្តតាក់ស៊ីឯកជនមកទទួលពីភ្នំពេញ មិនថានៅផ្ទះឬការិយាល័យ នៅថ្ងៃសុក្រ ទៅកាន់អាម៉ាយ៉ាកំពត

. ភេសជ្ជៈពេលទៅដល់វីឡាស្នាក់ឯកជន

. ការរៀបចំអាហារ BBQ នៅវីឡាឯកជន

. អាហារពេលព្រឹកនៅលើភ្នំ

. ទស្សនាកសិដ្ឋាន

. រ៉ឺម៉កកង់បីទៅមកចូលក្រុងកំពត

. កាហ្វេនៅអាងហែលទឹកឯកជន

. អាហារពេលព្រឹក មុន checkout

. រថយន្តតាក់ស៊ីឯកជនត្រឡប់មកភ្នំពេញវិញ

អាម៉ាយ៉ាកំពត រង់ចាំស្វាគមន៍លោកអ្នក មកកាន់ពិភពនៃភាពស្រស់ស្អាតបែបស្រទន់ និងស្ងប់ស្ងាត់។

ការកក់វិឡាលំហែសម្រាប់ការស្នាក់នៅពិសេសនេះ គឺមានកំណត់ ដោយសារការរៀបចំនេះបានផ្តោតលើឯកជនភាព និងភាពស្ងប់ស្ងាត់របស់ភ្ញៀវដែលស្នាក់នៅ។

ទីតាំងល្អ ទេសភាពស្អាត និងឯកជនភាពខ្ពស់បំផុត កុំបង្អង់ទៀត កក់ទុកមុនឥឡូវនេះ​ សូម​ទាក់ទងមកកាន់ (+855) 96 511 80 80 (https://t.me/amaya_kampot) ។

អត្ថបទ៖ ខ្លាឃ្មុំតូច