រូបថត៥សន្លឹក បង្កប់អត្ថន័យ នៃរសជីវិត
- 2018-01-29 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថត៥សន្លឹក បង្កប់អត្ថន័យ នៃរសជីវិត
ចន្លោះមិនឃើញ
មានអ្វីប្លែកសម្រាប់សប្ដាហ៍នេះ? ថ្ងៃនេះ Sabayមានរូបភាព ៥សន្លឹកស្អាត ដែលបានផ្ដិតពីខេត្ត៣ ដូចជា រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និង២រួបទៀតនៅរាជធានីភ្នំពេញ។
កម្មករជាជ័រកៅស៊ូ ៣នាក់ កំពុងជិះរម៉កម៉ូតូប្រមូលផលជ័រ ដែលបានជារួចក្នុងចម្ការកៅស៊ូមួយកន្លែងនៅខេត្តរតនគីរី។ តម្លៃជ័រកៅស៊ូក្នុងពេលបច្ចុប្បន្ននៅខេត្តរតនគីរី ជ័រទឹក១តោនតម្លៃចន្លោះ ២លានទៅ៣លានរៀល និងជ័រចានលក់ក្នុង១តោនបានថ្លៃជាងជ័រទឹកបន្តិចបន្តួច។
រូបភាពនេះបង្ហាញពីជនជាតិភាគតិចព្នងនៅខេត្តមណ្ឌលគីរីកំពុងជិះម៉ូតូចេញទៅចម្ការនាពេលព្រឹកព្រលឹម។ ម៉ូតូរបស់អ្នកភូមិជនជាតិភាគតិចនៅភូមិពូតាំងនៅខេត្តភាគឦសានមួយនេះ ត្រូវតែយកមកកែច្នៃ ដោយដាក់ច្រវាក់ជាប់នៅតាមកង់ខាងក្រោយ និងដូរប៉ូមដែលធានានឹងផ្លូវលំបាក ភក់និងផ្លូវដីក្រហម។
នេះជារូបថតថតចេញពីជ្រុងខាងជើងមួយនៃអគារដំណាក់ស្ដេចខេត្តស្ទឹងត្រែង។ អគារដំណាក់ស្ដេចគឺជាព្រះរាជដំណាក់របស់ព្រះមហាវរក្សត្រកម្ពុជាព្រះករុណា ព្រះបាទ នរោត្តម សីហនុ ពេលយាងទៅខេត្តស្ទឹងត្រែងនាសម័យនោះ។ ដំណាក់ស្ដេចនេះមានទំហំផ្ទៃដីសរុប ១០០ គុណ ១៣០ម៉ែត្រ ហើយ ត្រូវបំផ្លាញឲ្យខ្ទេចខ្ទីដោយបែកក្នុងសង្គ្រាមសម័យ លន់ នុល ។
នេះជាសិល្បករផ្នែកសន្សំ និងប្រមូលទិញវត្ថុ និងសម្ភារៈចាស់ពីសម័យមុន លោក លីប៉េងហេង។ លោក លី ប៉េងហេង បានសន្សំ និងប្រមូលទិញ របស់របរចាស់ទាំងក្នុង និងក្រៅស្រុកជិត២០ឆ្នាំមកហើយ។ សព្វថ្ងៃសិល្បកររូបនេះបានបង្កើតហាងកាហ្វេមួយនៅម្ដុំវត្តមង្គលវន្ត ដែលមានដាក់តាំងសម្ភារៈចាស់ៗពីសម័យមុនរាប់រយមុខ។ នៅប៉ុន្មាន១ទៅ២ឆ្នាំខាងមុខលោកនឹងបើកសារមន្ទីរមួយនៅទឹកដីអង្គរខេត្តសៀមរាប។
រដូវប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋនៅកម្ពុជាចូលមកដល់ហើយ រូបមួយសន្លឹកនេះគឺបង្ហាញពីសកម្មភាពរបស់ក្មេងប្រុសម្នាក់កំពុងរៀបចំកណ្ដាប់ស្រូវដាក់លើគោយន្តក្រោយពីឪពុកម្ដាយរបស់ខ្លួនច្រូតរួចនៅជាយក្រុងភ្នំពេញក្នុងភូមិស្នោលិចសង្កាត់ស្នោ ខណ្ឌ ពោធិសែនជ័យ៕
ចុចអាន៖