មាន​​ត្រឹម ​Highlander​ ​មួយ​គ្រឿង​ ​អាច​រក​បាន​មួយ​ថ្ងៃ​ ​៣០០​ ​ដុល្លារ

  • 2018-02-09 03:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំហូរ​រថយន្ត​មួយ​ទឹក​ពី​អាមេរិក​ ​ជា​ពិសេស​ម៉ូដែល​ ​Highlander​ ​ដែល​មាន​តម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លារ​ ​ហើយ​អាច​ទិញ​បង់​រំលោះ​ក្នុង​មួយ​ខែ​ ​៣០០​ ​ទៅ​ ​៤០០​ ​ដុល្លារ​ ​រួម​ផ្សំ​នឹង​ភាព​រឹង​មាំ​ហើយ​ស្រួល​រង​គ្រឿងបន្លាស់​ ​បាន​ធ្វើ​ឲ្យ​រថយន្ត​នេះ​ក្លាយ​ជា​ជម្រើស​ទី​មួយ​សម្រាប់​អ្នក​ប្រកប​របរ​ដឹង​ភ្ញៀវ​ទៅ​មក​ភ្នំពេញ​កំពង់​សោម​សម្រាប់​ពេល​បច្ចុប្បន្ន។

រូបតំណាង

ក្នុង​ចំណោម​អ្នក​បើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ជា​ច្រើន​ដែល​សំចត​នៅ​បេនឡាន​កំពង់​សោម​ភ្នំពេញ​ ​លោក​ពូ​មាន​វ័យ​ប្រមាណ​ជាង​ ​៣០​ឆ្នាំ ​សម្បុរ​ខ្មៅ​ ​មាឌ​ធំ​ដែល​ជា​ម្ចាស់​ ​Highlander​ ​ឆ្នាំ​ ​២០០១​ ​ពណ៌​ទឹក​ប្រាក់​លេង​យ៉ាន់​ ​Lexus Rx 330​ ​បាន​និយាយ​ថា​ ​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រក​ចំណូល​បាន​ចន្លោះ​ពី​ **​៨០**​ ​ដល់​ **​១៥០​ ​ដុល្លារ** ​។

ចំណូល​នេះ​ ​គឺ​បាន​មក​ពី​ការ​ដឹក​ភ្ញៀវ​ទៅ​មក​ភ្នំពេញ​កំពង់​សោម​ ​ក្នុង​មួយ​ជើង​ ​៤៥​ ​ទៅ​ ​៥០​ ​ដុល្លារ ​សម្រាប់​ការ​ម៉ៅ​មួយ​ឡាន​ ​ឬ​ ​៤​ ​ម៉ឺន​រៀល​ក្នុង​ម្នាក់​ ​(ជិះ​រួម)​ ​និង​ថ្លៃ​ផ្ញើ​ឥវ៉ាន់​ ​ឬ​ឯកសារ​ខ្លះ​ៗ​តម្លៃ​ ​៥០​ ​ដុល្លារ ។ លោក​ពូ​ខាង​លើ​ក៏​បញ្ជាក់​ថា​ ​ឥឡូវ​កម្លាំង​មិន​សូវ​ដូច​មុន​គាត់​រត់​បាន​ ​២​ ​ទៅ​ ​៣​ ​ជើង​ក្នុង​មួយ​ថ្ងៃ​ហើយ​ដាក់​បាន​តែ​ ​៥​ ​នាក់​ ​មិន​ដូច​ក្មេង​ៗ​សារ​ក្រោយ​អាច​បាន​ដល់​ ​៤​ ​ជើង ​ក្នុង​មួយ​ថ្ងៃ​ទៅ​មក​ភ្នំពេញ​កំពង់សោម​ ​ហើយ​មួយ​ជើង​ ​Highlander​ ​គេ​ដាក់​អ្នក​ជិះ​បាន​ ​៧​ ​នាក់​ ​នឹង​ថ្លៃ​បញ្ញើ​ឥវ៉ាន់​អាច​ដល់​ខ្ទង់​ ​៣០០​ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ

រូបតំណាង

ដោយ​ឡែក​ចំណូល​ទាំង​នេះ​ ​គឺ​ត្រូវ​កាត់​វិញ​លើ​ថ្លៃ​បង់​ចំណត​បេនឡាន​ ​៥​ ​ដុល្លារ​ក្នុង​មួយ​ដង ​និង​កាត់​ថ្លៃ​ហ្គាស​ប្រមាណ​ ​២៥ ទៅ ៣០​ ​ដុល្លារ ​សម្រាប់​ការ​បើកបរ​ទៅ​មក​ភ្នំពេញ​កំពង់សោម​មួយ​ជើង។ មើល​ទៅ​ថា​បាន​ច្រើន​មែន​ ​តែ​វា​សម្រាប់​តែ​ខែ​ត្រូវ​ប៉ាន់​ដូច​ជា​ឆ្លង​ឆ្នាំ​ ​បុណ្យទាន​នានា​ប៉ុណ្ណោះ​ ​ពេល​ខ្លះ​មួយ​ថ្ងៃ​បាន​តែ​មួយ​ជើង​ក៏​មាន​ដែរ។ នេះ​បើ​តាម​អ្នក​បើកបរ​វ័យ​ជាង​ ​៣០​ ​ឆ្នាំ​រូប​នេះ​បន្ថែម៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទពេញនិយម