ស្វាយរៀង​ ចុះ​កុង​ត្រា​យក​ខ្សែ​ការពារ​កូរ៉េ​​ខាង​ត្បូង​ ដែល​លេង​នៅ​លីគ​ទី​៤​ថៃ

  • 2018-02-23 03:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ បាន​ប្រកាស​លើ​ Page ផ្លូវ​ការ​របស់​​ខ្លួន​ថា បាន​ចុះ​កុង​ត្រា​រួច​រាល់​ជា​មួយ​កីឡាករ hyun Whoo ក្នុង​ការ​ត្រៀម​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ ២០១៨។ ​កីឡាករ​​សញ្ជាតិ​កូរ៉េខាងត្បូង​នេះ ​មាន​កម្ពស់១.៨៧ម៉ែត្រ ​ដែល​​ជា​អតីត​ខ្សែ​ការពារ​របស់​ក្លឹប Songkhla United លេង​នៅ​លីគ​ទី​៤ របស់​ថៃ។

រូបថត​៖ ស្វាយរៀង​

ខ្សែ​ការពារ​ខាង​លើ​ជា​កីឡាករ​​បរទេស​ទី​៣ របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពេល​ចុះ​កុង​ត្រា​យក​កីឡាករ​ជប៉ុន Daisuke Kobayashi និង​ ខ្សែ​ប្រយុទ្ធ Shane booysen ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី