​ចាប់ពីថ្ងៃទី ១៥ ដល់ ៣០ មីនា នឹងមានការចល័តទ័ពចម្បាំង តែប្រជាពលរដ្ឋកុំភ័យខ្លាច

  • 2018-03-08 04:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មការ​ដឹកនាំ​ធ្វើ​លំហាត់​រួមគ្នា​រវាង​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន នៃ​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី០៧ ខែ​មីនា បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ កុំឲ្យ​ការ​ភ្ញាក់ផ្អើល​ចំពោះ​សំឡេង​ស្នូរ​ផ្ទុះ និង​ការ​ចល័ត​យុទ្ធោបករណ៍​យោធា ចន្លោះ​ពី​ថ្ងៃ​ទី១៥ ដល់៣០ ខែ​មីនា។

សេចក្ដី​ជូនដំណឹង​នេះ គឺ​ដើម្បី​បញ្ជាក់​សាជា​ថ្មី​ នូវ​ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា និង​ចិន ដែល​ត្រូវ​រៀបចំ​នៅ​ភូមិ​សាស្ត្រ​តំបន់​​ភ្នំ​ធំ ម្រះព្រៅ ភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ​ក្នុងអំឡុងពេល​ខាងលើ​។

ដើម្បី​សុវត្ថិភាព​គណៈកម្មការ​ដឹកនាំ​លំហាត់ សំណូមពរ​ដល់​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល និង​អាជ្ញាធរ​ដែនដី​ដែល​មាន​ការ​ពាក់ព័ន្ធ​ ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លំហាត់​បាញ់​គ្រាប់​ពិត​នេះ និង​ហាមឃាត់​ដល់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ឡើយ។

បើតាម​លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មានកាលពី​ពេល​កន្លង​ទៅថា សម​យុទ្ធ​យោធា​នេះ នឹង​ប្រើប្រាស់​សព្វាវុធ​ទំនើប​ៗ​ដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​ចូល​គោលដៅ​ដែល​បាន​កំណត់ ​និង​រថ​ពាស​ដែក​​ផង​ដែរ។ ក្នុង​សមយុទ្ធ​នេះ ភាគី​កម្ពុជា មាន​កងទ័ព​ចំនួន ២៨០​នាក់ ខណៈ​ភាគី​ចិន មាន​ចំនួន ១៩០​នាក់៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទថ្មី