មើល​ទ័ព​​​ប្រើ​​ចប​​កាប់​ដី​​​ជួស​ជុល​​ស្តាត​​ចាស់​​ឲ្យ​​ទាន់​​រដូវ​​កាល​​ថ្មី​ មើល​ទ័ព​​​ប្រើ​​ចប​​កាប់​ដី​​​ជួស​ជុល​​ស្តាត​​ចាស់​​ឲ្យ​​ទាន់​​រដូវ​​ក...
  • 2015-02-13 13:42:13

ក្លិប​បាល់​ទាត់​ក្រសួង​ការ​ពារ​ជាតិ​(ទ័ព)​កំពុង​ប្រឹង​ប្រែ​យ៉ាង​ខ្លាំង​ទាំង​កម្លាំង​ម៉ាស៊ីន និង​កម្លាំង​មនុស្ស​ដើម្បី​ជួសជុល​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ​(ស្តាតចាស់)​ត្រៀម​ខ្លួន​លីក​បាល់ទាត់​កំពូល​កម្ពុជា​ដែល​នឹង​ចាប់​ផ្តើម​នា​ខែ​ មីនា​ខាង​មុខ​នេះ។ ការ​ជួសជុល​នេះ​លោក​ ទេព ឡុង​រចនា​ គ្រូ​បង្គោល​របស់​ក្លិប​បាន​ប្រាប់​ថា ការ​ជួសជុល​នេះ​គឺ​​ទី​​ឈូស​ឆាយ​ស្មៅ​ចាស់​ចោល​ដោយ​ដាក់​ដាំ​ស្មៅ ​ធម្មជាតិ​ថ្មី និង​ការ​រៀប​ចំ​កែ​លម្អ​បន្ទប់​សំលៀក​បំពាក់ និង​បន្ទប់​ទឹក​ជា​ដើម​ដែល​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ​៥​ពាន់​ដុល្លារ​ក្នុង​រយៈ​ពេល​មួយ​ខែ៕

ស្តាត​ចាស់​កាល​ពី​​ជាង​៦០​ឆ្នាំ​មុន និង​ឥឡូវ​​ខុស​គ្នា​ដាច់​ស្រលះ​ ស្តាត​ចាស់​កាល​ពី​​ជាង​៦០​ឆ្នាំ​មុន និង​ឥឡូវ​​ខុស​គ្នា​ដាច់​ស្រលះ​
  • 2014-09-29 22:03:09

កីឡដ្ឋាន​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​(ស្តាត​ចាស់) ​បច្ចុប្បន្ន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​បាល់ទាត់​សម្រាប់​លីក​​កំពូល​កម្ពុជា​, ការ​ប្រកួត​មិត្តភាព និង សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ។ ម៉្យាង​វិញ​ទៀត​កីឡដ្ឋាន​វ័យ​ចំណាស់​នេះ​គឺជា​​កន្លែង​ហ្វឹកហាត់​របស់​ ក្រុម​បាល់​​ទាត់​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។ កីឡដ្ឋាន​នេះ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ទសវត្សរ៍​​​ទី​៥០​កាល​នោះ​មាន​ឈ្មោះ​ថា Lambert Stadium។ កាល​ពី​ជាង​៦០​ឆ្នាំ​ជុំ​វិញ​ស្តាត​ចាស់​សំបូរ​ដោយ​ដើម​ឈើ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​សុទ្ធ​តែ​អគារ។ បច្ចុប្បន្ន​ស្តាត​ចាស់​​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​​បាន​ប្រមាណ​៧​ពាន់​នាក់៕

អត្ថបទថ្មី