ស្តាត​ចាស់​កាល​ពី​​ជាង​៦០​ឆ្នាំ​មុន និង​ឥឡូវ​​ខុស​គ្នា​ដាច់​ស្រលះ​

  • 2014-09-29 22:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​(ស្តាត​ចាស់) ​បច្ចុប្បន្ន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​បាល់ទាត់​សម្រាប់​លីក​​កំពូល​កម្ពុជា​, ការ​ប្រកួត​មិត្តភាព និង សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ។ ម៉្យាង​វិញ​ទៀត​កីឡដ្ឋាន​វ័យ​ចំណាស់​នេះ​គឺជា​​កន្លែង​ហ្វឹកហាត់​របស់​ ក្រុម​បាល់​​ទាត់​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។ កីឡដ្ឋាន​នេះ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ទសវត្សរ៍​​​ទី​៥០​កាល​នោះ​មាន​ឈ្មោះ​ថា Lambert Stadium។ កាល​ពី​ជាង​៦០​ឆ្នាំ​ជុំ​វិញ​ស្តាត​ចាស់​សំបូរ​ដោយ​ដើម​ឈើ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​សុទ្ធ​តែ​អគារ។ បច្ចុប្បន្ន​ស្តាត​ចាស់​​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​​បាន​ប្រមាណ​៧​ពាន់​នាក់៕

រូប​ភាព​ទាំង​ពីរ​ខាង​ក្រោម​ខុស​គ្នា​យ៉ាង​ណា?

ស្តាត​ចាស់​សម័យ​ទសវត្សរ៍​ទី​៥០​(ប្រភព៖ Amazing Cambodia)

 
រូប​ភាព​ស្តាត​ចាស់​បច្ចុប្បន្ន​

អត្ថបទ៖ ម៉ឺន រស្មី ​

 

អត្ថបទថ្មី