អូន ឧស្សាហ៍ បង្ហាញវត្តមានក្នុងរឿងអប់រំមួយដោយមិនយកថ្លៃ(វីដេអូ)
- 2018-03-08 06:30:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូន ឧស្សាហ៍ បង្ហាញវត្តមានក្នុងរឿងអប់រំមួយដោយមិនយកថ្លៃ(វីដេអូ)
ចន្លោះមិនឃើញ
រឿងខ្លីដែលមានចំណងជើងថា «ថ្ងៃសិទ្ធនារី» ដែលទើបនឹងចេញផ្សាយដោយ App Soyo កាលពីយប់មិញ ជារឿងសម្រាប់អបអរទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ថ្ងៃនេះ។
ក្នុងវីដេអូរឿងខ្លីនេះក៏មាន វត្តមានតារាសម្តែង អូន ឧស្សាហ៍ ចូលរួមសម្តែង ពិសេសសាម៉ីខ្លួនប្រាប់ថា ថតរឿងខ្លីនេះ មិនយកកំរៃមួយកាក់មួយសេនទេ គឺចូលរួមសម្តែងដោយពេញចិត្តនឹងសាច់រឿង ពិសេសចង់ជួយដល់ផលិតករវ័យក្មេងតាមដែរអាចធ្វើទៅបាន។
«ថ្ងៃសិទ្ធនារី» ដែលនិយាយពី ស្ត្រីបីនាក់ ជុំគ្នាក្នុងហាងកាហ្វេមួយ ពួកគេបាននិយាយគ្នាអំពីគ្រួសាររបស់ខ្លួន។ ទេវី ដែលប្តីមានមុខតំណែងជាប្រធានក្រុមហ៊ុន គ្មានពេលសម្រាប់នាងទេ រីឯ សុភា ដែលជាស្រ្តី មមាញឹកនឹងការងារ ក៏គ្មានពេលសម្រាប់ប្តី និងគ្រួសារឪពុកម្តាយដែរ។ មានតែ ចិន្តា ដែលខ្លួនកំពុងមានផ្ទៃពោះ ទទួលបានការយកចិត្តទុកដាក់ពីប្តីដ៏ស្រស់សង្ហារបស់ខ្លួន ដែលធ្វើឱ្យ ទេវី និង សុភា នឹកគិតពីសុភមង្គលគ្រួសារខ្លួនឯងវិញ។ ទាំង ៣នាក់ គ្រួសារនេះ ជាឧទាហរណ៍ សម្រាប់ក្រុមគ្រួសារខ្មែរជាច្រើន ជ្រើសរើស បង្ហាញក្តីស្រលាញ់សម្រាប់ក្រុមគ្រួសាររបស់ខ្លួនដោយរបៀបណា។
រឿង «ថ្ងៃសិទ្ធនារី» ក៏ជាភាពយន្តខ្លីថ្មីមួយទៀត បន្ទាប់ពីភាពយន្តខ្លី ទាំង ១១ ផលិតដោយ Soyo ដឹកនាំដោយផលិតករវ័យក្មេងទាំង ១១ ក្រុម ដែលសុទ្ធសឹងជាយុវជន យុវនារី ស្រលាញ់ការផលិតភាពយន្ត បើទោះភាពយន្តខ្លី ទាំងអស់ មានខ្លះល្អជាង និងមានខ្លះខ្វះខាត់ដោយចន្លោះ ក៏ Soyo នៅតែផ្តល់ឱកាស និងឧបត្ថម្ភគាំទ្រដល់ការផលិត នេះបើតាមក្រុមការងាររបស់ Soyo បញ្ជាក់៕
ចង់ដឹងភាពយន្តខ្លីនេះមានអត្ថន័យ និងសារអប់រំបែបណា ប្រិយមិត្តអាចទស្សនាបន្ថែមនៅទីនេះ៖