កែវ ពេជ្រពិសី នឹក​ដល់​បទ​F4 ​ក្រោយ​​ឃើញ​ យូ ឌីស្កូ ​ធ្លាក់​ខ្លួន​ស្គម​ស្លេក​ស្លាំង​(​វីដេអូ)

  • 2018-03-12 03:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ឃើញ​​តារា​សម្ដែង​ និង ចម្រៀង​លោក យូ ឌីស្កូ ធ្លាក់​ខ្លួន​ឈឺ​ស្គម​ស្លេក​ស្លាំង​​បែប​នេះ​​អ្នក​មេម៉ាយ​ កែវ ពេជ្រពិសី ​​នឹក​ស្រណោះ​ដល់​បទ​ចម្រៀង​ F4 ធ្លាប់​សម្ដែង​រួម​គ្នា​​​កាល​ពី​ជាង​ ១០ ឆ្នាំ​មុន​។

ហេតុផល​​​​ដែល​ធ្វើ​ឲ្យ​ កែវ ពេជ្រពិសី ​​ចង​ចាំ និង​នឹក​ស្រណោះ​​អនុស្សាវរីយ​​ល្អ​ៗ​ក្នុង​បទ​ចម្រៀង​ F4 ​ជាមួយ​ យូ ឌីស្កូ ដោយ​សារ​តែ​អំឡុង​ពេល​សម្ដែង​បទ​ "​មិន​ស្រឡាញ់​អូន​មិន​បាន​" ​ខ្លួន​​បាន​សម្ដែង​ជា​តួ​ស្រី​ឈ្មោះ​ សាន់ ឆាយ ចំណែក​ឯ​ យូ ឌីស្កូ ​សម្ដែង​ជា​​ប្រុស​ឈ្មោះ​​ តោ​មីង​ស៊ឿ ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង ស្លុត​​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ពី​ឃើញ​​​រូប​រាង​កំលោះ​សង្ហា​វ័យ​​ក្បែរ​​ ៤០ឆ្នាំ​រូប​នេះ​​បាត់​បង់​សម្រស់​ដល់​ថ្នាក់​ស្គម​ស្លេក​ស្លាំង​​បែប​នេះ​សោះ​​។

កែវ​ ពេជ្រពិសី បាន​រៀប​រាប់​ទាំង​អារម្មណ៍​ស្រងូត​ស្រងាត់​ថា​​៖​"ខ្ញុំ​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ​​ បង​ស្កូ ​ធ្លាក់​ខ្លួន​ឈឺ​បែប​នេះ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ ហើយ​នឹក​ឃើញ​​ដល់​បទ​ចម្រៀង​ "មិន​ស្រឡាញ់​អូន​មិន​បាន​" ​ក្នុង​រឿង​ភាគ​ចិន​ F4 ​ដែល​កាល​ណោះ​ បង​ស្កូ នៅ​ក្មេង​ហើយ​សង្ហា​​ខ្លាំង​ណាស់​ តែ​ឥឡូវ​សម្រស់​គាត់​​​ធ្លាក់​ចុះ​ ដោយ​សារ​តែ​ជំងឺ​"។

បន្ថែម​​ពី​លើ​អារម្មណ៍​អាណិត​អាសូរ​​ដល់​ យូ ឌីស្កូ អ្នក​មេម៉ាយ កែវ ពេជ្រពិសី ​ក៏​សូម​អំពាវនាវ ដល់​​សាធារណជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​មេត្តា​ជួយ​​ឧបត្ថម្ភ​​ជា​ថវិកា​ខ្លះ​​ៗ​​​​​ដល់​លោក យូ ឌីស្កូ ដែល​កំពុង​តែ​ត្រូវ​ការ​​ថវិកា​យក​​ទៅ​​វះកាត់​ប្ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​។

​​​​​​​គួរ​បញ្ជាក់​ថា​​ បទ​ចម្រៀង​ "មិន​ស្រឡាញ់​អូន​មិន​បាន​" ​ច្រៀង​​ដោយ​លោក ចាន់ សម័យ និពន្ធ​ទំនុក​ច្រៀង​ដោយ​ សាយ សាអែម សម្ដែង​ដោយ​ យូ ឌីស្កូ កែវ ពេជ្រពិសី ស៊ុក សុភា និង​តារា​ប្រុស​មួយ​ចំនួន​ទៀត​៕

ទស្សនា​បទ​ "មិន​ស្រឡាញ់​អូន​មិន​បាន​" ក្នុង​រឿង​ "F4" សម្ដែង​ដោយ កែវ ពេជ្រពិសី និង យូ ឌីស្កូ ខាង​ក្រោម​នេះ​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី