ព្រំ ​រដ្ឋា បញ្ជាក់​មូលហេតុ​​​អវត្តមានក្នុងការសម្តែង​ភាពយន្ត

  • 2018-03-14 09:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ស្រី ​ព្រំ​ រដ្ឋា ​ដែល​ពោ​ពេញ​ដោយ​ទេព​លោក​សល្យ​ក្នុង​ការ​សម្តែង​ទាំង​តួកំសត់​​ស្រក់​ទឹក​ភ្នែក និងកាច ហាក់​ស្ងប់​ស្ងាត់​សកម្មភាព​សម្តែង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

ទាក់ទងនឹងមូលហេតុដែលមិនមានវត្តមានក្នុងការសម្តែងភាពយន្ត អតីតពិធីការិនីរូបនេះអះ​អាង​ថា ​មិន​មែន​អ្នកនាងឈប់​សម្តែង ឬ​គ្មាន​អ្នក​ទាក់​ទង​ថត​នោះ​ទេ ​តែ​មកពីមិន​មាន​ពេល​វេលា​ចូល​រួម​ការ​សម្តែង​ដូច​ពីមុន​ ព្រោះ​រវល់​ការងារ​ផលិត​កម្ម​ផ្ទាល់​ខ្លួន។

សម្រាប់​ឆ្នាំ​២០១៨​នេះ តារា​សម្ដែង និង​ជា​ចាងហ្វាង​ផលិតកម្ម PR Production  ព្រំ រដ្ឋា មាន​គម្រោង​ថត​រឿង​ថ្មី ដល់​ទៅ​៤​រឿង​ឯណោះ ដូច្នេះហើយពិបាកលៃលកពេកសម្រាប់ការងារសម្តែងភាពយន្ត។

យ៉ាងណាក៏តារាស្រីវ័យ៣៨រូបនេះ នឹងវិលចូលប្រលូកក្នុងការសម្តែងវិញ នៅពេលការងារផលិតកម្មធូរស្រាលបន្តិច៕

អត្ថបទៈ រត្នន៍

អត្ថបទថ្មី