ភ្ញាក់ផ្អើល​បើ​បាន​​ដឹង ពី​ទម្ងន់​របស់​ពពក

  • 2018-03-17 07:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ពពក​អាច​រសាត់​អណ្ដែត​លើ​ផ្ទៃ​អាកាស​បាន​ ហេតុ​នេះ​​មាន​មនុស្ស​ភាគ​ច្រើន​បាន​​សន្និដ្ឋាន​ថា​​ពពក​មិន​មាន​ទម្ងន់​នោះ​ទេ។ ប៉ុន្តែ​ការ​ពិត​មិន​មែន​បែប​នេះ​ទេ។

ផ្អែក​តាម​​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​​ទម្ងន់​ជា​មធ្យម​របស់​ពពក​ដុំ​ធំៗ​​គឺ​​ប្រមាណ​ ៥០០ ០០០ គីឡូក្រាម​ឯណោះ។ នេះ​មាន​ន័យ​ថា​​ស្ទើរ​គ្រប់​ពេល​ មាន​ទឹក​ទម្ងន់​ប្រមាណ​ ៥០០ ០០០ គីឡូក្រាម​ អណ្ដែត​ពី​លើ​អ្នក​រាល់​គ្នា។

មាន​ទម្ងន់​ធ្ងន់​បែប​នេះ​ ហេតុអ្វី​បាន​វា​ជា​អាច​អណ្ដែត​បាន? ហេតុ​ផល​​គឺ​ថា​​​ ទម្ងន់​នេះ​​ត្រូវ​បាន​បែង​ចែក​​ជា​ដំណក់​ទឹក​រាប់​លាន​ដំណក់​នៅ​​លើ​ផ្ទៃ​អាកាស​ដ៏​ធំ​មួយ។ ដំណក់​ទឹក​មួយ​ចំនួន​មាន​មាឌ​តូច​បំផុត​​ ដែល​អាច​ត្រូវ​ការ​ដំណក់​ទឹក​បែប​នេះ​រាប់​លាន់​ដំណក់​ ដើម្បី​បង្កើត​បាន​ជា​ទឹក​ភ្លៀង​មួយ​ដំណក់។

​​​​​​​​​​​​​​​ចំពោះ​ទម្ងន់​ជា​មធ្យម​ ៥០០ ០០០ គីឡូក្រាម​នេះ​ដែរ គឺ​បាន​មក​ពី​ការ​​គិត​បញ្ចូល​គ្នា​រវាង​​ទំហំ​របស់​ពពក​ដែល​មាន​ទំហំ​ជា​មធ្យម​ប្រមាណ​ ១ គីឡូម៉ែត្រ ហើយ​វា​មាន​រាង​ជា​ដុំ​ Cube ​បួន​ជ្រុង​ ដូច​នេះ​មាន​កម្ពស់​ស្មើ​នឹង​ទំហំ​​ដែរ។ នៅ​លើ​​ពពក​ក្នុង​មួយ​​ម៉ែត្រ​គូប​​មាន​ផ្ទុក​ដោយ​​ដំណក់​ទឹក​ទម្ងន់​ប្រមាណ​ ០,៥ ក្រាម​៕

ប្រភព៖ sciencealert   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី