ស្ទើ​រមិន​ជឿ! មូន ម៉ារ៉ា និពន្ធទំនុក​ចម្រៀង​ខ្លួនឯងជាង​៩០%

  • 2018-03-22 08:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "អូន​ទៅ​ភ្នំ​ពេញ​" "កាដូ​ឥត​​ន័យ" សុទ្ធ​សឹង​ជា​បទ​ចម្រៀង​ដែល​ទាក់ទាញ​ដួង​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​លង់​នឹងអត្ថន័យ​ចម្រៀង​នោះ​ រួម​និង​ទឹក​ដម​សំនៀង​ដ៏​ក្រអួន​របស់​តារា​ចម្រៀង​ មូន ម៉ារ៉ា។ អ្វី​ដែល​ពិសេស​ បទ​ចម្រៀងភាគច្រើន​គឺជា​​ស្នា​ដៃ​និពន្ធ​ទំនុក​​របស់​លោក​។

​តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​វិថី​សិល្បៈ​ចម្រៀង​អំឡុង​ឆ្នាំ​២០០០ និង​ ២០០៣ ​លោក​ មួន ម៉ារ៉ា​ បាន​បង្ហើប​ប្រាប់​ថា​ បទចម្រៀងលោកច្រៀងកន្លងមក លោក​និពន្ធស្ទើរ​តែ​ជាង​៩០%។ ម្ចាស់​បទ​ «Solida» បញ្ជាក់៖«​ការ​ពិត​បទ​ចម្រៀង​ខ្ញុំ​​សឹងតែ ៩៨%​ ដែល​ខ្ញុំ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​ ។ ចំពោះការសរសេរ​បទ​ «អូន​ទៅ​ភ្នំពេញ​» ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​មាន​អ្វី​ប្លែក​​សម្រាប់​អ្នក​ស្ដាប់​ មិន​មែន​ជាសាច់​រឿង​របស់​លោក​នោះទេ»។ ​

កន្លង​មក​ បើ​ទោះ​ជា​មិន​​មាន​ចេញ​សកម្ម​ភាព​សិល្បៈ​លើ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ ប៉ុន្តែ​លោក​ប៉ាកូន​២រូបនេះ​​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​ឡើយ​ គឺធ្វើ​ជា​អ្នក​ផលិតកម្ម​វិធី និង​ដឹក​នាំ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ឲ្យ​ផលិតកម្ម​ហង្ស​មាស។ ​បទចម្រៀង​ដែល​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​​​របស់​ម្ចាស់ ក្លឹប​ "ឆេម​ពាន​ស្នូក​ឃ័រ​" ​ រួម​​មាន​បទ​" បង​ជា​បន្លា​ក្នុង​ទ្រូង​អូន" "ឆ្ងល់​ដែរ​" និង "មិន​ហ៊ាន​ប្រាប់​ត្រង់​" ជាដើម៕​

​​

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី