អ្នក​ខ្លះ​នៅ​តែ​យល់​ច្រឡំ​ពាក្យ​ កីឡដ្ឋាន​ ​និង​ កីឡាដ្ឋាន​

  • 2018-03-26 04:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ កីឡដ្ឋាន​ជា​ពាក្យ​ដែល​ត្រឹម​ត្រូវ​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​​ព្រះ​សង្ឃរាជ​ ជួន ណាត​ ប៉ុន្តែ​មនុស្ស​ចំនួន​តូច​នៅ​តែ​យល់​ច្រឡំ​ថា​ ជា​ពាក្យ​ខុស​​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​អ្នក​ខ្លះ​​ថត​យក​មក​បង្ហោះ​​លើ​បណ្តាញ​សង្គម​ Facebook ​ពេល​​ឃើញ​សរសេរ​នៅ​​តាម​ទីលាន​បាល់ទាត់​ដែល​​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ពី​អ្នក​ដទៃ។

តាម​វចនានុ​ក្រុម​សម្តេច​ព្រះ​សង្ឃ​រាជ​ជោតញ្ញាណោ​ ជួន ណាត ភាគ​ទី​១​ និង​ទី​២​ ទំព័រ​៤០ បាន​សរសេរ​ថា​ «កីឡដ្ឋាន»​ អាន​ថា​ កី-ឡាត់-ឋាន។ កីឡដ្ឋាន​មាន​ន័យ​ថា​ ទី​កន្លែង​សម្រាប់​លេង​កីឡា​ផ្សេង​ៗ

សម្រាប់​ទី​កន្លែង​ដែល​អាច​លេង​កីឡា​តែ​មួយ​​​ប្រភេទ​​ ឬ​ចំនួន​តិច​ គេ​ហៅ​​ថា​ កីឡដ្ឋាន​ ដូច​ជា​​​តាម​ខេត្ត​នីមួយ​ៗ​​ក្នុង​ប្រទេស​កម្ពុជា​​​មាន​ «កីឡដ្ឋាន​ខេត្ត​»។ ខេត្ត​ខ្លះ​សរសេរ​ មណ្ឌល​កីឡា។ ចំពោះ​​ទី​កន្លែង​​ប្រមូល​ផ្តុំ​ដោយ​កីឡា​ជា​ច្រើន​ប្រភេទ​ គេ​​ហៅ​ថា ពហុកីឡដ្ឋាន​ ដូច​ជា​ ពហុកីឡដ្ឋាន​ជាតិ​ នៅ​​កណ្តាល​រាជ​ធានី​ភ្នំពេញ។ បច្ចុប្បន្ន​នេះ​ កម្ពុជា​កំពុង​កសាង​«ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ»​ដើម្បី​ត្រៀម​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣។

សូម​ចំណាំ​ថា​ ​ពាក្យ​ កីឡាដ្ឋាន​ គឺ​ជា​ពាក្យ​ខុស​ដែល​មិន​មាន​នៅ​ក្នុង​វចនានុក្រម​ឡើយ

ទ្វារ​ចូល ពហុកីឡដ្ឋាន​ជាតិ​មរកតេជោ
កីឡដ្ឋាន​ខេត្ត​សៀមរាប
មណ្ឌលកីឡាខេត្ត​ស្ទឹង​ត្រែង
  • Sabay កំពុង​ជ្រើស​រើស​បុគ្គល​ផ្នែក​ Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី