តារាចាស់វស្សា Shah Rukh Khan លាតត្រដាងចរិតកូនទាំង ៣គ្មានសល់
- 2018-03-29 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចាស់វស្សា Shah Rukh Khan លាតត្រដាងចរិតកូនទាំង ៣គ្មានសល់
ចន្លោះមិនឃើញ
ជីវិតគ្រួសាររបស់តារាសម្ដែងលំដាប់កំពូលរបស់ឥណ្ឌា Shah Rukh Khan តែងធ្វើឲ្យប្រជាជនក្នុងប្រទេស និងគ្រប់គ្នាដែលជាអ្នកគាំទ្រមានការយកចិត្តទុកដាក់ ចង់តាមដានឥតស្រាកស្រាន្ត។
ពេលនេះ អ្វីៗត្រូវបានស្រាយបញ្ជាក់ចេញពីឪពុករបស់តារាជើងចាស់រូបនេះ ទាក់ទងនឹងកូនៗទាំង ៣របស់លោក។ Shah Rukh Khan គឺជាមនុស្សជាទីស្រឡាញ់របស់មហាជនគ្រប់មជ្ឈដ្ឋាន ហើយក្នុងគ្រួសារ លោកជាស្វាមី និងឪពុកល្អម្នាក់ដែលមានចិត្តស្មោះភក្ដី ប្រកបដោយព្រហ្មវិហារធម៌។
និយាយពីកូនប្រុសស្រីទាំង ៣របស់លោក ក៏មិនធម្មតាដែរ ព្រោះម្នាក់ៗសុទ្ធតែមានមហិច្ឆតាខ្ពស់។ ផ្ដើមពីកូនទី ១មុន មានឈ្មោះថា Aryan គឺជាក្មេងប្រុសវ័យជំទង់ដែលមានបំណងចង់ក្លាយជាមនុស្សម្នាក់អស្ចារ្យជាងឪពុកនៅថ្ងៃណាមួយ។
ចំពោះកូនស្រីទី ២ Suhana វិញ លោកឪពុករូបនេះនិយាយថា នាងជាមនុស្សទន់ភ្លន់ និងទទួលបានក្ដីស្រឡាញ់ច្រើនជាងគេក្នុងផ្ទះ។ នាងចូលចិត្តមើលកុនណាស់ ហើយថ្ងៃណាមួយក្មេងស្រីរូបនេះ ចង់ក្លាយជាផ្នែកមួយក្នុងវិស័យសិល្បៈ។
រីឯកូនប្រុសពៅ AbRam នៅតូចណាស់ ហើយក៏ជាកូនដែលលោកយកចិត្តទុកដាក់ជាងគេដែរ។ អ្វីដែលកាន់តែរំភើបនោះ កូនពៅម្នាក់នេះបារម្ភពីឪពុកណាស់។ សូម្បីមើលរឿង ឃើញឪពុកត្រូវគេវាយ ក៏ AbRam ព្រួយពីឪពុកទាំងមិនដឹងថានោះជាការសម្ដែង ហើយថែមទាំងនិយាយថា បើថ្ងៃណាមួយគេ ជួបមនុស្សទាំងនោះ គឺធ្វើបាបវិញ។ ខុសពីបងៗ ក្មេងតូច AbRam គឺជាកុមារារួសរាយ និងគួរឲ្យស្រឡាញ់បំផុត។ ឲ្យតែពេលបានជួបនឹងអ្នកគាំទ្ររបស់ឪពុក គេសប្បាយចិត្តណាស់។
កូន ៣នាក់របស់តារាប្រុសវ័យ ៥២ឆ្នាំរូបនេះ ពិតជាក្ដីសុខពិតរបស់លោក និងភរិយា។ ត្បិតជីវិតជាអ្នកសិល្បៈមានបញ្ហាមិនឈប់ ប៉ុន្តែសម្រាប់ជីវិតគ្រួសារលោក ស្គាល់តែរឿងរីករាយតាំងពីចាប់ដៃគ្នាសាងសុភមង្គលតាំងពីឆ្នាំ ១៩៩១មក៕