ស្រីស្អាត នៅ​ សូនីតា​ ភ្លឺ​ភ្នែក​ ក្រោយ​ទទួល​មេ​រៀន​ពី​អ្នក​នាង​ ស៊ឹម​ សូលីកា

  • 2018-03-29 05:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដែល​ពិត​ជា​គួរ​​ឲ្យ​រំភើប​ និង​មិន​នឹក​ស្មាន​ដល់​នោះ​ទេ​ ដែល​តារា​សម្តែង​ស្រី​ កញ្ញា​ នៅ​ សូនីតា​ ត្រូវ​បាន​ក្រុម​ការងារ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ​តម្រូវ​ឲ្យ​​​សម្ដែង​ជា​តួ​អប្សរា​ ពោល​គឺ​​ជា​តួ​សំខាន់​ក្នុង​ទស្សនីយភាព​រឿង​ "អច្ឆរិយ​អង្គរ"​ ដែល​​បង្ហាញ​ពី​ការ​កកើត​ប្រាសាទ​អង្គរវត្ត​ នា​ខេត្ត​សៀមរាប​ ។​

​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ កញ្ញា​ សូនីតា​ ទទួល​បាន​​ការ​ណែនាំ​ពី​អតីត​តួ​ស្រី​សំខាន់​ដែល​ធ្លាប់​សម្ដែង​​រឿង​នេះ​ កាល​ពី​រដូវ​កាល​ទី​១​ នា​ឆ្នាំ២០០៧​ គឺ​អ្នកនាង​ ស៊ឹម​ សូលីកា​។

ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ​ សង្កេត​ឃើញ​ថា​ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​ ដែល​រៀប​ចំ និង​ដឹកនាំ​ដោយ​ សហភាព​សហព័ន្ធយុវជន​កម្ពុជា​,​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​,​ ស្ថានីយ​ទូរទស្សន៍​បាយ័ន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ តែងតែ​ខិតខំ​ប្រឹង​ប្រែង​រៀបចំ​ ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់​តែ​ធំ​ប្លែក​ និង​តែង​លើក​កម្ពស់​ប្រពៃណី​វប្បធម៌​បុរាណ​ មក​បង្ហាញ​ជូន​​បង​អូន​ប្រជាពលរដ្ឋ​ បាន​កម្សាន្ត​សប្បាយ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ​ ។

បើ​តាម​តារា​ស្រី​កញ្ញា​ នៅ​ សូនីតា​ ដែល​ជា​តួ​អង្គ​ស្រី​ក្នុង​ទស្សនីយភាព​រឿង​ "អច្ឆរិយ​អង្គរ"​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ខ្លួន​​ពិត​ជា​មាន​មោទនភាព​ខ្លាំង​​ ដែល​ខ្លួន​បាន​ក្លាយ​ជា​តួ​សំខាន់​ហើយ​បាន​​សម្តែង​ក្នុង​សាច់​រឿង​មួយ​​ដែល​និយាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ។ នាង​បន្ថែម​ថា​ ការ​សម្ដែង​នេះ​គឺ​ឆ្លង​កាត់​ភាព​លំបាក​ច្រើន​ ទាំង​ការ​ហាត់​ពត់​ដៃ​ ការ​ដើរ​ហើរ និង​កាយ​វិការ​​គ្រប់​សណ្ឋាន។ ​

លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលីកា

ស្រី​ស្អាត​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​បាន​ហាត់​សម​ជា​មួយ​ក្រុម​ការងារ​បាន​ធ្វើ​ឲ្យ​នាង​ អាច​សម្រប​ខ្លួន និង​ហាត់​រៀន​បាន​ច្រើន​ ដូច្នេះ​ការ​លំបាក​ គឺ​ត្រូវ​បានកាត់បន្ថយ​ ដោយសារតែ​ ពិធីការិនី​ អ្នកនាង​ ស៊ឹម​ សូលីកា​ ​ជារៀម​​ច្បង​​ជួយ​បង្ហាត់​បង្រៀន​ ចែករំលែក​បទពិសោធន៍​ពន្យល់​ពីក្បាច់​នៃ​ការ​ដើរ និង​ចំណុច​ពិសេសៗក្នុង​ការ​សម្តែង​​ ​ទើប​ធ្វើ​ឲ្យ​ខ្លួន​មាន​ទំនុក​ចិត្ត​ថា​ខ្លួន​អាច​ធ្វើ​បាន៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី