ជើង​ឯក​ US Open ឆ្នាំ​ចាស់​ផ្ដួល​ Jelena លើក​ពាន​នៅ​ Miami

  • 2018-04-01 07:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ Sloane Stephens បាន​ផ្ដួល​ដៃ​គូ​ Jelena Ostapenko មក​ពី​ប្រទេស​ឡាតវី​ក្នុង​ការ​ប្រកួត​ Miami Open នៅ​សហរដ្ឋ​អាមេរិក។

Sloane

កីឡាការិនី​វាយ​កូន​បាល់​ស្បែក​ខ្មៅ​វ័យ​២៥​ឆ្នាំ​យក​ឈ្នះ​​ Jelena ដោយ​លទ្ធផល​តានតឹង​ ​២​សិត​​ទល់​០ គឺ ៧-៦ (៧-៥) ៦-១។ ​ នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​របស់​ពួកគេ​ទាំង​ពីរ​នៅ​១២​ខែ​ចុង​ក្រោយ​។

Sloane ជនជាតិ​អាមេរិក​គឺ​ជា​ជើង​ឯក​ US Open កាល​ពី​ឆ្នាំ​២០១៧ បច្ចុប្បន្ន​កាន់​ចំណាត់​ថ្នាក់​លេខ១២​ ពិភព​លោក​ ស្រប​ពេល​ Jelena ដែល​កាន់​លេខ​៥​ពិភពលោក​ធ្លាប់​ឈ្នះ Grand Slam មួយ​ដែរ​កាល​ពី​ឆ្នាំ​ទៅ​ គឺ French Open​៕ ​

Jelena

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន