កែវ ស្រី​នាង ប្ដូរ​ស្ទីល​ថ្មី កាន់​តែ​ប្លែក​មើល​មួយ​ភ្លែត​អាច​ភ័ន្ត​ច្រឡំ

  • 2018-04-02 03:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ឆ្នាំ ២០១៨ មុន​ចូល​ដល់​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ កែវ ស្រី​នាង បាន​ផ្លាស់​ប្ដូរ​ស្ទីល​ម៉ូដ​សក់​ថ្មី​កម្រ​ប្រទះ ក្នុង​វេលា​នៃ​ការ​ប្រឡូក​សិល្បៈ​របស់​នាង។

ស្រី​នាង បាន​ប្ដូរ​ពី​ម៉ូដ​សក់​វែង ដែល​ពេញ​និយម​សម្រាប់​នាង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ឯ​ស្ទីល​ថ្មី​នេះ គឺ​គឺ​ម៉ូដ​ខ្លី ដែល​បាន​ផ្ដល់​ឲ្យ​នាង​នូវ​ភាព​ខុស​ប្លែក​ពី​មុន​ឆ្ងាយ។ ម៉ូដ​នេះ គឺ​ក្រោយ​ពី​នាង​បាន​បញ្ចប់​ការ​សម្ដែង​ក្នុង​បទ​ចម្រៀង​២-៣​បទ​ជាមួយ អេនឌី រួច​មក។

តាម​ប្រភព​មួយ បាន​អះអាង​ថា ការ​ផ្លាស់​ប្ដូរ​ម៉ូដ​សក់​ថ្មី​យ៉ាង​កម្រ​នេះ មិន​មែន​ជា​ភាព​ចៃដន្យ​ទេ ប៉ុន្តែ​ថា តារា​ស្រី​រូប​នេះ ប្រាថ្នា​ចង់​ផ្ដល់​នូវ​ការ​សម្ដែង​ថ្មី​មួយ​ទៀត មុន​សក់​ខ្លី​របស់​នាង​ដុះ​មក​វិញ។ យ៉ាង​ណា មិន​ទាន់​ដឹង​ថា តារា​ស្រី​ទ្រព្យ​ស្ដុក​រូប​នេះ ចង់​សម្ដែង​អ្វី​ភាពយន្ត ឬ​ខារ៉ាអូខេ​ទេ និង​នៅ​ពេល​ណា​នោះ ក៏​ទេ​ដែរ។

នេះ​ជា​ម៉ូដ​សក់ ស្រីនាង និយម​ច្រើន​​ឆ្នាំ​មក​ហើយ

ទន្ទឹម​នឹង​នេះ ក៏​មាន​ដំណឹង​ថា ផលិតកម្ម​មួយ​ចំនួន​ក៏​កំពុង​ចែចូវ​តារា​ស្រី​ដើម្បី​សម្ដែង​រឿង​ឲ្យ​ពួក​គេ​ដែរ។ ប៉ុន្តែ មក​ទល់​បច្ចុប្បន្ន​នាង មិន​ទាន់​ឲ្យ​សញ្ញាណ​ភ្លើង​ខៀវ​ណា​មួយ​នៅ​ឡើយ​ដូច​គ្នា ខណៈ​បច្ចុប្បន្ន​កំពុង​មមាញឹក​នឹង​ការ​មើល​ថែ​ហាង​សាឡន​ថ្មី​មួយ​របស់​នាង​នៅ​ភ្នំពេញ ដែល​ទើប​បើក​ដំណើរ​ការ​ថ្មី​កាល​ពី​ខែ​មុន៕

រូបភាព៖ ហ្វេសប៊ុក អេនឌី

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម