អគារស្នាក់នៅក្នុងទីក្រុងញូវយ៉ករបស់បវរកញ្ញាចក្រវាលឆ្នាំ ២០១៥ ប្រណីតមិនណយទេ
- 2018-04-04 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារស្នាក់នៅក្នុងទីក្រុងញូវយ៉ករបស់បវរកញ្ញាចក្រវាលឆ្នាំ ២០១៥ ប្រណីតមិនណយទេ
ចន្លោះមិនឃើញ
ក្រោយពីជាប់ជាបវរកញ្ញាចក្រវាលឆ្នាំ ២០១៥ Pia Wurtzbach មមាញឹកនឹងការងារជាច្រើន ពិសេសការងារនៅទឹកដីសហរដ្ឋអាមេរិក ជាហេតុធ្វើឲ្យនាងសម្រេចរកផ្ទះមួយកន្លែងនៅទីនោះ ដើម្បីស្នាក់នៅ។
គេហដ្ឋានដ៏ប្រណីតរបស់ស្រីស្អាតរូបនេះ ជាប្រភេទអគារស្នាក់នៅ (Apartment) មាន ២០ជាន់ និងស្ថិតនៅចំកណ្ដាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលជាកន្លែងស្រស់ស្អាតមួយក្នុងចំណោម ទីតាំងទេសចរណ៍ល្បីៗផ្សេងទៀតក្នុងពិភពលោក។ អគារស្នាក់នៅដែលសាងសង់ឡើងតាមបែបបទទាន់សម័យរបស់ទីក្រុងញូវយ៉កនេះ Pia មិនមែនរស់នៅតែម្នាក់ឯងទេ ពោលនាងបានចែកគ្នានៅជាមួយមិត្តជិតស្និទ្ធ គឺបវរកញ្ញាអាមេរិកឆ្នាំ ២០១៥ Olivia Jordan។
ផ្ទះដែលមាន បន្ទប់គេង ៣ នេះមានតម្លៃជួល ប្រហែល ៦ ០០០ដុល្លារក្នុង១ខែ។ ជាមួយគ្នានោះទៀតសោត គ្រប់យ៉ាងក្នុងផ្ទះ សុទ្ធតែបំពាក់ទៅដោយសម្ភារៈទំនើបៗ រំលេចសោភ័ណភាពយ៉ាងស្រស់ស្អាត៕
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែម សូមទស្សនារូបភាពដូចខាងក្រោម៖
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។