កែវ ច័ន្ទសម្ផស្ស បញ្ជាក់រឿងលាក់បាំងស្វាមី និងកូនប្រុសទាំង២
- 2018-04-07 07:29:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ ច័ន្ទសម្ផស្ស បញ្ជាក់រឿងលាក់បាំងស្វាមី និងកូនប្រុសទាំង២
ចន្លោះមិនឃើញ
កន្លងមកមានពាក្យចចាមអារ៉ាមមួយចំនួនបានផ្សព្វផ្សាយថាតារាចម្រៀង កែវ ច័ន្ទសម្ផស្ស បានលាក់បាំងរឿងរ៉ាវខ្លួនមានស្វាមីជាមន្ត្រីរាជការ និងកូនៗមិនឲ្យមហាជនដឹងជាសាធារណៈ ព្រោះតែខ្លាចធ្លាក់ប្រជាប្រិយភាព។
ជុំវិញព័ត៌មានលាក់បាំងអត្តសញ្ញាណស្វាមី និងកូនប្រុសទាំងពីរ ព្រោះតែខ្លាចបាត់បង់ប្រជាប្រិយភាពត្រូវបាន កែវ ច័ន្ទសម្ផស្ស ច្រានចោលថា មិនមែនជាការពិតឡើយ កន្លងមកខ្លួនតែងតែទៅណាមកណាជាមួយស្វាមី និង កូនៗរហូត គ្រាន់តែថាអំឡុងពេលនាង ចូលរោងការជាមួយប្ដីជាមន្ត្រីរាជការមិនទាន់មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទូលំទូលាយ ដូចពេលបច្ចុប្បន្ននេះ ហេតុដូច្នេះហើយទើបធ្វើឲ្យពុកម៉ែបងប្អូនមួយចំនួនមិនបានដឹងព័ត៌មានច្បាស់លាស់អំពីរូបនាង។
កែវ ច័ន្ទសម្ផស្ស រៀបរាប់ថា៖" មិនមែនថាខ្ញុំមិនបង្ហាញមុខប្ដីនោះទេ គ្រាន់តែថាជំនាន់ដែលខ្ញុំរៀបការហ្នឹងអ្នកណាដឹងក៏ដឹង អ្នកដែលគេអត់ដឹងនៅតែអត់ដឹង ដោយសារតែកាលហ្នឹងខ្ញុំរៀបការនៅឆ្នាំ ២០០៣ អត់ទាន់មានហ្វេសប៊ុកប្រើដូចពេលឥឡូវទើបគ្មានអ្នកដឹង បើដូចសព្វថ្ងៃគ្រាន់តែភ្ជាប់ពាក្យក៏ដឹងដែរព្រោះហ្វេសប៊ុកលឿនណាស់"។
តារាចម្រៀង កែវ ច័ន្ទសម្ផស្ស បានចូលរោងការជាមួយលោក ណាំ គីមឡេង នៅអំឡុងឆ្នាំ ២០០៣ បើគិតមកដល់ឆ្នាំ២០១៨នេះ បានរយៈពេល ១៥ឆ្នាំហើយ ដោយទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ ២ នាក់ជាចំណងដៃ។ កូនទី១ឈ្មោះ ឡេង រតនៈរាជ អាយុ ៦ឆ្នាំ និង កូនទី២ ឈ្មោះ ឡេង រតនៈនុរៈ អាយុ ១០ខែ។
ក្រោយពីទទួលបានកូនប្រុស២នាក់ជាចំណងដៃរួចមក កែវ ច័ន្ទសម្ផស្ស មិនទាន់មានគម្រោងយកកូនទៀតទេ គ្រប់យ៉ាងអាស្រ័យទៅតាមពេលវេលានៅថ្ងៃខាងមុខទៀត៕