អស់លទ្ធភាព តារា​៤ដួង​ ប្រកាស​លក់​ជម្រក​គ្មាន​ស្រណោះ​ដើម្បី​អ្នកមាន​គុណ

  • 2018-04-19 09:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​កត្តញ្ញូ​ នៃ​កូន​ប្រុស​ស្រី​ ដែល​ជាអ្នក​សិល្បៈ​ដ៏​ល្បី​ឈ្មោះ​បាន​សម្រេប្រកាសលក់​ផ្ទះ​ដើម្បី​បាន​ប្រាក់​ព្យាបាល​អ្នក​មាន​គុណ​គ្មាន​ស្ដាយ​ស្រណោះ ធ្វើយ៉ាងណាបន្ត​ដង្ហើម​ព្រះ​រស់​របស់​ពួកគេ។ តារា​ទាំង​នោះ​រួម​មានលោក​ ករុណា ​ពេជ្រ លោក​ សង់ សេដ កញ្ញា​ ស៊ឹម ​ថៃណា​ និងលោក ស៊ូ វណ្ណៈ។

១.ករុណា ពេជ្រ ទ្រព្យ​សម្បត្តិ​ជា​របស់​ក្រៅ​ខ្លួន ដោយ​សារ​តែ​​ស្ថាន​ភាព​ជំងឺ​លោក​ឪពុក​កាន់​តែ​ធ្ងន់ធ្ងរ​ផង ម្សិលមិញនេះ​​តារា​ចម្រៀង​ផលិតកម្ម​ថោន​ លោក ករុណា ពេជ្រ ប្រកាស​លក់​វីឡា​ទោល​ដើម្បី​យក​ថវិកា​​ទៅ​ព្យាបាល​អ្នក​មាន​គុណនៅ​ឯ​ក្រៅ​ប្រទេស។ ឪពុក​តារា​ចម្រៀង​ ករុណា ពេជ្រ ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​​ខែ​មក​ហើយ ដោយ​ជំងឺ​លើស​ឈាម​ កន្លងមក​លោក​បាន​វះ​កាត់​ និងព្យាបាលនៅស្រុកខ្មែរ តែស្ថានភាពហាក់មិនប្រសើរសោះ។

លោក ករុណា ពេជ្រ និង ឪពុក

២. នាយ សង់ សេត ដោយសារតែ​លោកឪពុក​ធ្លាក់ខ្លួនឈឺ​ច្រើន​ឆ្នាំ​ហើយ ហាក់​ដូច​មិន​ធូរស្រាល​សោះ បូក​ថែម​ប្អូន​ប្រុស​មានជំងឺជាង​១០ឆ្នាំ​មក​នេះ គ្រូពេទ្យ​បង្ហាញ​តម្រុយ​ថា អាច​សង្ឃឹម​ព្យាបាល​ជា​សះស្បើយ​ ប៉ុន្តែ​ត្រូវ​ការ​ប្រាក់​ប្រមាណ ១៥ ម៉ឺន​ដុល្លារ ។ ពេល​នេះ​នាយ សង់ សេត បាន​ប្រកាស​លក់​ផ្ទះ​របស់​ខ្លួន​គ្មាន​ស្តាយ ដើម្បី​យក​ប្រាក់​ទៅ​បង់​ថ្លៃ​ព្យាបាល និងរក្សា​ជីវិតឪពុក​​។

៣.ស៊ឹម ថៃណា ម្ដាយ​របស់​កញ្ញា ​ស៊ឹម ថៃ​ណា ​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ទឹក​នោម​ប្រៃ​ជា​យូរ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​អ្នក​ស្រី​លាង​ឈាម​ជា​ប្រចាំ​ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ថែទាំ​សុខភាព។ ដូច្នេះ​ទើប​ម្ដង​នេះ​តារា​ស្រី​ខាង​លើ​ប្រកាសលក់​វីឡា​របស់​ខ្លួន​កាលពីចុងខែមីនា ដើម្បី​ចំណាយ​លើ​ការ​ព្យាបាល​ដ៏​សម្បើម​នោះ​។

កញ្ញា ស៊ឹម ថៃណា និង ម្តាយ

៤.ស៊ូ វណ្ណៈ

អ្នក​ជួយ​ចាត់​ចែង​ក្រុម​សិល្បៈ​កុមារ​កំព្រា​ និង​ក្រីក្រ​ តា​​ហ្វុយ​ស្សូ និងជា​កូន​ប្រុស​របស់​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ បាន​ប្រកាស​លក់​ផ្ទះ​ និង​ដី​ដែល​មាន​ទី​តាំង​នៅ​សង្កាត់​ស្រះ​ចក ​កាល​ពី​ខែ​ឧសភា​​ឆ្នាំ​២០១៧ ដើម្បី​មើល​ថែ​សុខភាព​របស់​ឪពុក​ដែល​មាន​ជំងឺ ក្រិន និង​មហារីក​ថ្លើម ត្បិត​លោក​ ចង់​ជៀសវាង​ការ​សុំ​ជំនួយ​ពី​សប្បុរសជន។

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី