បណ្ដុំរូបភាពស្អាតៗ បង្កប់អត្ថន័យគ្រប់រសជាតិ ​ថ្ងៃចូលឆ្នាំនៅដែនដីអង្គរ

  • 2018-04-20 06:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ បាន​បញ្ចប់​ទៅ​បន្សល់​ទុក​អនុស្សាវរីយ៍​ល្អៗ​ជា​ច្រើន ដែល​គ្រប់​គ្នា​ចងចាំ​មិន​ភ្លេច នូវ​ការ​ជួបជុំ​ក្រុមគ្រួសារ ការ​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ទេសចរ​នានា លេង​ល្បែង​ប្រជាប្រិយ​ជាដើម។ ក្នុង​នោះ​ខេត្ត​សៀមរាប បាន​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ស្រប​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ញ៉ាំង​ឲ្យ​ដែន​ដី​មរតក​វប្បធម៌​មួយ​នេះ​កាន់​តែ​សប្បាយ​អស្ចារ្យ​ទ្វេ​ឡើង។

រូប​ភាព​ជាច្រើន​សន្លឹក ត្រូវ​​បាន​អ្នក​ប្រមាញ់​រូប​ភាព​របស់​ Sabay ផ្ដិត​យក​មក​ចែកជូន​ដល់​បង​ប្អូន​បាន​ទស្សនា​នូវ​ផ្ទាំង​ទស្សនីយភាព​នានា បង្ហាញពីអត្តសញ្ញាណជាតិខ្មែរពិតៗ។ ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​នាំ​ប្រិយមិត្ត​មក​ទស្សនា​កម្រង​រូបភាព ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ពិសេស​បំផុត មាន​បង្កប់​អត្ថន័យ​ និង​ខ្លឹម​សារ​គ្រប់​រសជាតិ។

សូម​រីករាយ​ទស្សនា​កម្សាន្ត​ដូច​ខាង​ក្រោម​នេះ៖

ស្ទើរគ្រប់ទីកន្លែងនៅក្រុងសៀមរាប បានរំលេចនូវភ្លើងពណ៌ផ្ការំដួល ជាផ្កាតំណាងជាតិ ច្រើនដុះលើទឹកដីអង្គរ
ខ្មុក​យក្ស​ដ៏​អស្ចារ្យ​នេះ​មាន​កំពស់​ប្រវែង ២,៥ម៉ែត្រ ទទឹងប្រវែង២,៩ម៉ែត្រ និង ព្រះ​ភ័ក្រ្ត​ប្រវែង​២ម៉ែត្រ ។​ ខ្មុក​នេះ​ត្រូវ​បានគ្រូផ្នែកធ្វើខ្មុកដ៏​ចំណាន​ម្នាក់​ឈ្មោះ ដេត សុវត្ថា ជាអតីតអ្នកផលិតរបាំងមុខនៅនាយកដ្ឋានសិល្បៈទស្សនិីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែល​លោកចំណាយ​ពេល​ប្រមាណ​ត្រឹម​តែ​១២​​ថ្ងៃ​ប៉ុណ្ណោះ​ ដើម្បី​ដំឡើង​របាំង​មុខ​ខ្នាត​ធំ​នេះ​​ឡើង​។
ឧបករណ៍ប្រើប្រាស់របស់ដូនតាខ្មែរ ត្រូវបានតុបតែងយ៉ាងវែងនៅអង្គរមិនធ្លាប់មានពីមុនមក ធ្វើឲ្យភ្ញៀវទេសចរ
មនុស្សម្នារចាស់ក្មេងប្រុសស្រី បណ្ដែតគោមនៅមុខប្រាសាទអង្គរវត្ត ដើម្បីបួងសួងសុំសេចក្ដីសុខ បានរំលេចជាទស្សនីយភាពគួរឲ្យចាប់អារម្មណ៍បំផុតនៅពេលរាត្រី
ក្រមាខ្មែរមានអត្ថប្រយោជន៍ច្រើនយ៉ាងរាប់មិនអស់ ត្រូវបានត្បាញដោយដៃប្រវែង១០០០ម៉ែត្រ ដើម្បីបំបែកឯកត្តកម្មពិភពលោក
ក្បួនដង្ហែសង្ក្រាន្តឆ្នាំថ្មីនៅលានជល់ដំរី កម្រឃើញបំផុត បង្ហាញពីទំនៀមទម្លាប់ដ៏ល្អផូផង់របស់ខ្មែរ បានទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេស
ស្ដេចអុក២០១៨ ឡើងសង្ហាកប់ហ្មង
ពិធីប្រណាំងគោ ក្របី ដើម្បីឲ្យកូនខ្មែរដឹងថា សត្វពាហនៈនេះ បានជួយធ្វើស្រែចម្ការ ហើយអាចចិញ្ចឹមជីវិតមនុស្សបាន
សម្រស់តួឯកទេវតាឆ្នាំថ្មី Kon ant ជានាដការិនីរបាំខ្មែរ បានធ្វើឲ្យល្បីពេញបណ្ដាញសង្គមនៅកម្ពុជា
អីយ៉ា! នារីៗខ្មែរលេងទាញព្រ័ត្រសម្រស់ស្អាតៗកប់ហ្មង
ខិតទៅមុខតិចទៀតបង ជិតចំហើយបង
កុំចាំដល់ម៉ែដើរ លែងរួច ភ្នែកមើលលែងឃើញ ទើបនឹកចង់នាំម៉ែដើរលេង ទោះកន្លែងនោះស្អាតអស្ចារ្យប៉ុណ្ណាក៏គ្មានន័យដែរ
គេលេងសប្បាយសើចក្អាក់ក្អាយ តែពួកយើងត្រូវប្រមូលសំរាម នេះហើយជាជីវិត តែសូមតែម្យ៉ាងសុំបងៗកុំចោលសំរាមមិនអៀនដៃពេកពួកយើងក៏ចេះហត់ដែរ
សំរាមមិនគួរណាធ្លាក់ដល់ដីក្នុងបរិវេណអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសោះ
លែងពួយស្ពាយកាំភ្លើងទឹក បីកូនដើរបាញ់គេចឹងហ្មងពូ
លែងទឹកសប្បាយណាស់កូនស្រីម្ដាយ
SMART MEGA CONCERT Sangkranta Bubble Party សប្បាយខ្លាំងហ្មង ដូចព្រិលធ្លាក់ខែចែត្រ

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម