មហាព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ ស្រូបបានមនុស្សទៅលេងឡើងកប់

  • 2018-05-02 02:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គរ​សង្រ្កាន្ត​ឆ្នាំ២០១៨​​​ រយៈ​ពេល​៤​ថ្ងៃ (​១៣-១៦ ខែ​មេសា​ឆ្នាំ​២០១៨)  បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ ​ប្រមាណ​ជាង ១.៨​ លាន​នាក់​ ដែល​កំណើន​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ​ជាង​ ១៥%​ បើ​ធៀប​ទៅ​នឹង​តួលេខ​នា​ឆ្នាំ​កន្លង​ទៅ​។

​បើ​ធៀប​ចំនួន​ទេសចរ​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​មុនៗ ​ជាក់ស្ដែង​៖​

-ឆ្នាំ​២០១៧ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ ១,៦​លាន​នាក់

-ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ទេសចរ​ចំនួន​​ប្រមាណ ១,៣​លាន​នាក់

-ឆ្នាំ​២០១៥ ​ ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​​ប្រមាណ ៩៧​ម៉ឺន​នាក់

-ឆ្នាំ​២០១៤ មាន​ភ្ញៀវ​ទេសចរ​ចូល​រួម​ចំនួន​​ប្រមាណ ៣៨​ម៉ឺន​នាក់ និង​

-ឆ្នាំ​២០១៣ មាន​ភ្ញៀវ​ទេសចរ​ចូល​រួម​មាន​ចំនួន​​ប្រមាណ ១៧​ម៉ឺន​នាក់​ ។

យ៉ាង​ណា​មិញ ​ក្រសួងទេសចរណ៍​នៅ​មិន​ទាន់​បង្ហាញ​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ ចំណាយ​ក្នុង​ព្រឹត្តិការណ៍​យក្ស​មួយ​នេះ​នៅ​ឡើយ​។​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម