ដើម​ខែ​ឧសភា រឿង​ធំ២ ធ្វើ​ឲ្យ​កក្រើក​ហ្វេសបុក

  • 2018-05-11 03:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. រឿង​សាំង​អ្នក​មាន និង អ្នក​ក្រ

២. វីដេអូ​ស្ត្រី​សម្លាប់​សត្វព្រៃ

១. រឿង​សាំង​អ្នក​មាន និង អ្នក​ក្រ

ពាក្យ​មួយ​ឃ្លា​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​យក​មក​ត្រូល​ ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​យក្ស «សាំង​អ្នក​មាន និង សាំង​អ្នក​ក្រ»។ ពាក្យ​នេះ​ត្រូវ​បាន​សម្រង់​ចេញ​ពី​ន័យ​របស់ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្ដិ។

យ៉ាង​ណា​ក៏ដោយ​ ឯកឧត្ដម ប៉ាន សូរស័ក្ដិ បាន​ធ្វើ​ការ​បកស្រាយ​ជាបន្ត​បន្ទាប់​ថា គ្មាន​ទេ​សាំង​អ្នក​មាន និង អ្នក​ក្រ ឬ​ការ​បែងចែក​វណ្ណៈ​សង្គម។ ការ​ពិត​លោក​បាន​បក​ស្រាយ​ថា សាំង​ស៊ុប​ពែ គឺ​សំដៅ​ដល់​ការ​និយម​ប្រើ​ សម្រាប់​អ្នកមាន​ឡាន​ទំនើប ឬ​ជីវភាព​ធូរធារ និង​ភាគ​ច្រើន​ ជិះ​ឡាន​មាន​តម្លៃ​ថ្លៃ ដូច្នេះ​គេ​ត្រូវ​ការ​ចាក់​សាំង​ស៊ុ​ប​ពែ ឱ្យ​ត្រូវ​នឹង​ស៊េរី​ឡាន។ ចំណែក សាំង​អ្នកក្រ គឺសាំង​ធម្មតា គឺ​ចង់​មាន​ន័យ​ថា សាំង​មាន​តម្លៃ​ថោក​ជាង​សាំង​ស៊ុប​ពែ ដែល​ភាគ​ច្រើន​ពលរដ្ឋ​ ដែល​មាន​ជីវភាព មិន​សូវ​ធូរធារ ហើយ​ភាគ​ច្រើន​ជិះ​ម៉ូតូ និង​ឡាន​ធម្មតា និយម​សាំង​ធម្មតា​ដែរ។

ចុចអាន៖ ក្តៅៗ! រដ្ឋមន្រ្តីចេញមុខបកស្រាយការពិត គ្មានទេពាក្យសាំងអ្នកមាន ឬសាំងអ្នកក្រ

២. វីដេអូ​ស្ត្រី​សម្លាប់​សត្វព្រៃ កក្រើក​ហ្វេសបុក

ក្រោយ​ពី​អ្នក​ប្រើប្រាស់​ហ្វេសបុក​​បាន​រិះគន់​ចំពោះ​វីដេអូ​ស្ត្រី​យក​សត្វព្រៃ​មក​ចម្អិន​ជា​អាហារ។ វីដេអូ​ដែល​បាន​ចែកចាយ​អម​ដោយ​ពាក្យ​រិះគន់​ជាច្រើន ក៏​បាន​ធ្វើ​ឲ្យ​មន្រ្តី​ក្រសួង​បរិស្ថាន​​ប្រតិកម្ម​ឈាន​ដល់​ប្រកាស​តាម​រក​ក្រុម​ផលិត​វីដេអូ​ ដោយ​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ​មក​ចម្អិន​អាហារ​បង្ហោះ​លើ​Natural Life TV និង បណ្ដាញ​សង្គម​ហ្វេសបុក។

ចុចអាន៖ ក្ដៅៗ! ស្រ្តីសម្លាប់សត្វព្រៃដឹងខ្លួន ចូលមកទទួលកំហុសឯកឯង

ឯកឧត្ដម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថ្លែង​ប្រាប់ Sabay មុន​នេះ​ថា ​ក្រសួង​កំពុង​ចាត់​វិធានការ​​តាម​រក​​​ក្រុម​​អ្នក​ផលិត​វិដេអូ​នោះ​ហើយ​​ និង​រាយការណ៍​ទៅ​ក្រុមហ៊ុន​Facebook ​និង​Yutube ឲ្យ​បិទ​គណនី​នោះ​ចោល​តែម្ដង​។​ «បើ​យោង​តាម​ច្បាប់​អភិរក្ស​ថែទាំ​ធនធាន​ធម្មជាតិ​ យើង​នឹង​ហៅ​គាត់​មក​ណែនាំ​សិន​ និង​ផាក​ពិន័យ​ជា​សាច់​ប្រាក់ ​ហើយ​បើ​គាត់​មិន​ស្ដាប់​នោះ​ អាច​នឹង​ត្រូវ​ដាក់​ទោស​តាមផ្លូវច្បាប់»។

ក្រោយពី​ប្រកាស​ចំណាត់​ការ​របស់​ក្រសួង​បរិស្ថាន​ ស្ត្រី​ឈ្មោះ​ ចាន់ ប៉ូលីន និង​ស្វាមី​ បាន​ចូល​សារ​ភាព និង​ទទួល​កំហុស​ចំពោះ​ការប្រព្រឹត្ត​នេះ ហើយ​បើក​សន្និសីទ​សារព័ត៌មាន ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រសួង​បរិស្ថាន កាល​ពី​រសៀល​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ២០១៨៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា