គួរឲ្យស្រលាញ់! Justin Timberlake ធ្វើឲ្យជីដូនវ័យ៨៨ម្នាក់រំភើបចិត្តខ្លាំង!
- 2018-05-17 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្រលាញ់! Justin Timberlake ធ្វើឲ្យជីដូនវ័យ៨៨ម្នាក់រំភើបចិត្តខ្លាំង!
ចន្លោះមិនឃើញ
អ្នកគាំទ្ររបស់ Justin Timberlake គឺមានសឹងតែគ្រប់ប្រភេទទាំងអស់ មិនថាចាស់ឬក្មេងនោះទេ ក្នុងនោះលោកយាយវ័យ ៨៨ឆ្នាំម្នាក់ឈ្មោះ "Nammie” ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។
ជីដូនរូបនេះមានឱកាសទៅចូលរួមទស្សនាការសម្ដែងរបស់ Justin កាលពីថ្ងៃទី ១៤ប៉ុន្មានថ្ងៃមុននេះ ដោយសារវីដេអូនាងទទួលបានសំបុត្រខនសឺត ចាប់ផ្ដើមល្បីខ្លាំងពេញបណ្ដាញអ៊ីនធឺណិត។
លោកយាយបានឆែកមើលកាដូ ដែលខ្លួនទទួលបាននៅក្នុងកន្ត្រក ហើយស្រាប់តែភ្ញាក់ផ្អើលខ្លាំង ពេលក្រឡេកឃើញសំបុត្រសម្រាប់ចូលរួមខនសឺតនៅក្នុងនោះ។ គាត់បាននិយាយថាតាមពិតខ្លួនបានខំសន្សំប្រាក់យូរហើយដើម្បីទិញសំបុត្រខ្លួនឯង ហើយមិននឹកស្មានថាសមាជិកគ្រួសារខ្លួន មានទឹកចិត្តចំណាយប្រាក់ដើម្បីទិញសំបុត្រឲ្យនាងដូច្នេះទេ។
វីដេអូនេះបានធ្វើឲ្យមនុស្សជាច្រើនសប្បាយចិត្តនិងរំភើប ក្នុងនោះក៏មាន Justin Timberlake ផងដែរដែលសុខចិត្តអនុញ្ញាតឲ្យលោកយាយចូលជួបខ្លួនមុនពេលការប្រគំតន្ដ្រី។
លើសពីនេះលោកក៏បានចូលរួមថតរូបជាលក្ខណៈគ្រួសារ និងហៅឈ្មោះលោកយាយនៅពេលខ្លួនកំពុងសម្ដែងនៅលើឆាកផងដែរ៕