ស៊ឹម សុរ៉ាមភូមិ ស្ទើរស្រក់ទឹកភ្នែក ឃើញជីវិត ស៊ឹម ថៃណា នៅពេលនេះ
- 2018-05-21 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ឹម សុរ៉ាមភូមិ ស្ទើរស្រក់ទឹកភ្នែក ឃើញជីវិត ស៊ឹម ថៃណា នៅពេលនេះ
ចន្លោះមិនឃើញ
តារាចម្រៀង និងដឹកនាំសម្ដែង ស៊ឹម សុរ៉ាមភូមិ ស្ទើរទប់ទឹកភ្នែកមិនបាន នៅពេលឃើញមិត្តសម្លាញ់ចិត្ត ស៊ឹម ថៃណា លក់ផ្ទះព្រមទាំងទ្រព្យសម្បត្តិមួយចំនួនដើម្បីព្យាបាលជំងឺអ្នកម្ដាយ មិនខុសពីជីវិតខ្លួនកាលពីប៉ុន្មានឆ្នាំមុន។
ជាមួយអារម្មណ៍ក្ដុកក្ដួល ស៊ឹម សុរ៉ាមភូមិ រៀបរាប់ថា កាលពីប៉ុន្មានឆ្នាំមុនលោកបានលក់ ផ្ទះ ឡាន ហាងថតរូប អស់ពីខ្លួនរលីងដើម្បីព្យាបាលជំងឺអ្នកម្ដាយ មិនខុសពីស្ថានភាពជីវិតតារាចម្រៀង ស៊ឹម ថៃណា អំឡុងពេលនេះឡើយ។ ដូច្នេះខ្លួនគ្មានអ្វីក្រៅពីពាក្យជូនពរ និងបន្តជាកម្លាំងចិត្តឲ្យនាង រឹងមាំឡើង។
“ ខ្ញុំយល់ពីអារម្មណ៍មួយនេះច្បាស់ អស់អ្វីអស់ទៅសុំត្រឹមនៅក្បែរអ្នកម៉ែ មិនថាអស់លុយច្រើនប៉ុណ្ណា ហត់នឿយប៉ុណ្ណា។ ក្នុងចិត្តគឺចង់បានតែមួយគត់ ចង់នៅក្បែរម៉ែបន្តទៀត ព្រោះខ្ញុំធ្លាប់ឆ្លងកាត់រួចហើយ។ ថៃណា មិត្តសម្លាញ់ត្រូវរឹងប៉ឹង មិត្តធ្វើជាកូនល្អ អស់ពីកម្លាំងកាយចិត្តហើយ"។ នេះបើតាម ស៊ឹម សុរ៉ាមភូមិ បញ្ជាក់។
គួររម្លឹកថា ម្ដាយរបស់កញ្ញា ស៊ឹម ថៃណា បានធ្លាក់ខ្លួនឈឺជំងឺទឹកនោមប្រៃជាយូរមកហើយ ដោយតម្រូវឲ្យអ្នកស្រីលាងឈាមជាប្រចាំ និងត្រូវចំណាយប្រាក់ច្រើនដើម្បីថែទាំសុខភាព ដូច្នេះទើបនាង ប្រកាសលក់ផ្ទះ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនដែលនៅសេសសល់៕