តារា​៤ដួង ធ្លាប់​មាន​ប្រវត្តិ​កម្សត់​​មិន​ធម្មតា មុន​មាន​រថយន្ត​​ទំនើប​ជិះ​ដូច​សព្វថ្ងៃ​

  • 2018-05-25 09:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​សិល្បៈ​ដំបូង​ៗ​ តារា​៤​ដួង​មិន​ទាន់​មាន​រថយន្ត​ទំនើប​ជិះ​នឹង​គេ​នោះ​ទេ​។ មធ្យោបាយ​ធ្វើ​ដំណើរ​របស់​​ពួក​គេ​ពេល​នោះ​ ​គឺម៉ូតូ។ ក្រោយ​ពី​មាន​ទីផ្សារ កាក់​កប​អាច​រក​ចំណូល​បាន​ច្រើន​ហើយ​ ពួក​គេ​ក៏​បាន​ផ្លាស់​យក​រថយន្ត​ស៊េរី​ទំនើប​ថ្មីៗ​តែ​ម្តង។ Sabay សូម​លើក​យក​តារា​ទាំង​៤ដួង​នោះ មាន​ដូច​ជា៖​

១. ព្រះ​កាយ​ច័ន្ទ

​កាល​ចូល​សិល្បៈ​ដំបូង តារា​សម្ដែង​ ព្រះ​កាយ​ច័ន្ទ ​ទៅ​ណា​មក​ណា​ជិះ​ម៉ូតូ​​ជាមួយ​ឪពុក​​យ៉ាង​កម្សត់។ ជួន​កាល​ពេ​ល​ចេញ​ពី​ថត​យប់​ជ្រៅ​ពេក​ តារា​កើត​នៅ​ស្រុក​កៀនស្វាយ​រូប​នេះ​សុំ​ស្នាក់​អាស្រ័យ​វត្ត​អារាម​ ព្រោះ​ខ្លាច​ជនពាល​មាន​បំណង​មិនល្អ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​យប់​ស្ងាត់។

ក្រោយ​មក​ តួ​ឯក​ក្នុង​រឿង​ "​ស្រ​មោល​"​ សន្សំប្រាក់​ពី​ការ​​ងារ​សិល្បៈ ទិញ​បាន​​កូន​ឡាន​ម៉ាក Visto ​មួយ​គ្រឿង​។ ​បន្ទាប់​ពី​ចេះតែ​មាន​យី​អ៊ុន​ក្នុង​អាជីព​សិល្បៈ កញ្ញា​វ័យ​២៤​ឆ្នាំ មាន​រថយន្ត​ទំនើប​ម៉ាកHighlander ​ជិះ​ហ៊ឺ​ហារ​ លែង​លំបាក​ដូច​មុន​ទៀត​ហើយ។

២. ថន លក្ខិណា

ចាប់​ផ្ដើម​សិល្បៈ​នៅ​ឆ្នាំ​២០០៥ កញ្ញា ថន លក្ខិណា​ មិន​ទាន់​មាន​រថយន្ត​ទំនើប​ជិះ​ភ្លាម​ៗ​នឹង​គេ​នោះ​ទេ​។ ពេល​ទៅ​ថត​ម្ដង​ៗ​ ពិធីការីនី​និង​សម្ដែង​រូប​នេះ ជិះ​ម៉ូតូ​ជាមួយ​មិត្តភ័ក្ដិ​ទាំង​ហាល​ក្ដៅ​ហា​ល​ភ្លៀង។ ក្រោយ​ពី​មាន​ទីផ្សារ​ការងារ​សិល្បៈ​ជា​ហូរ​ហែរ ប្អូន​ស្រី​របស់​អ្នក​នាង​ ថន តារា ​មាន​ប្រាក់​គ្រប់​គ្រាន់​ទិញ​រថយន្ត​មួយ​គ្រឿង​ ហើយ​ឈប់​ជិះ​ម៉ូតូ​។

៣. ឃុន វត្ថា

អតីត​បេក្ខភាព​ The Voice Cambodia រដូវ​កាល​ទី១ ​ ធ្លាប់​ជិះ​ម៉ូតូ​កូន​ទា ពេល​ចូល​សិល្បៈ​បាន​កន្លះ​ឆ្នាំ​ដំបូង។ ​នៅ​ពេល​ជិះ​ម៉ូតូ​ តារា​រូប​នេះ​មិន​សូវ​មាន​អ្នក​រាប់​អាន​ច្រើន​នោះ​ឡើយ។ បន្ទាប់​ពី​លោក​ខំ​ប្រឹង​សន្សំ​លុយ ​​មិន​ថា​ច្រៀង​តាម​ភោជនីយដ្ឋាន ឬ​ឡើង​ឆាក​តូច​ធំ​ ទី​បំផុត​លោក​បាន​ទិញ​រថយន្តCamry ​ស៊េរី​ទំនើប​មួយ​​ផង​ដែរ។

៤. ទេព កញ្ញា

មធ្យោបាយ​ធ្វើ​ដំណើរ​របស់​តួ​អង្គ​ស្រី​ក្នុង​រឿង​ "ស្រទន់​មន្ត​ស្នេហ៍"​ អំឡុង​ចូល​សិល្បៈ​ដំបូង​ គឺ​ជិះ​ម៉ូតូ។ កញ្ញា​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​​ច្រើន​ ដោយ​​តស៊ូ​ទៅ​ថត​ទាំង​យប់​ព្រលប់។ ពេល​ត្រលប់​មក​ផ្ទះ​វិញ​ភ័យ​ព្រួយ​ម្នាក់​ឯង​ ព្រោះ​កញ្ញា​មិន​មាន​រថយន្ត​ទំនើប​ជិះ​នឹង​គេ​ទេ។

បន្ទាប់​ពី​មាន​ទីផ្សារ​សិល្បៈ​កាន់​តែ​ច្រើន​ ពេល​នេះ​តារា​ស្រី​វ័យ​២០​ឆ្នាំ​មាន​សមត្ថភាព​​ទិញ​រថយន្ត​ជិះ​បាន​ លែង​បង្ក​ការ​លំបាក​ពេល​ចេញ​ពី​ថត​យប់​ជ្រៅ​ទៀត​ហើយ៕​ ​​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី