សុខ សុវណ្ណ សន្យា​ពង្រឹង​ខ្លួន​ ដើម្បី​បាន​ចូល​ជម្រើស​ជាតិ​វិញ

  • 2018-05-31 02:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អតីត​ខ្សែ​ការពារ​កណ្ដាល​របស់​ជម្រើស​ជាតិ​កម្ពុជា សុខ សុវណ្ណ បាន​អះអាង​ថា ​ខ្លួន​នឹង​​ប្រឹងប្រែង​ពង្រឹង​​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ដូច​មុន​វិញ ក្នុង​កំឡុង​នៅ​ជា​មួយ​ក្លឹប​ថ្មី​​វិសាខា​​ ដើម្បី​​បាន​ជាប់​ជម្រើស​ជាតិ​ជា​ឡើង​វិញ។

សុខ សុវណ្ណ

​សុខ សុវណ្ណ បាន​ចុះ​កុង​ត្រា​ជា​មួយ​ក្លឹប​វិសាខា​កាល​ពី​ម្សិល​មិញ​នេះ ​ក្រោយ​ចែក​ផ្លូវ​គ្នា​ជា​មួយ​បឹង​កេត។ ​ក្រោយ​ចូល​រួម​ជា​មួយ​ក្លឹប​ថ្មី​ភ្លាម​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ការ​រស់​នៅ​ជា​មួយ​ក្លឹប​ថ្មី​រូប​គេ​ត្រូវ​តែ​ប្រឹងប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ បើ​ទោះ​ប៉ះ​​ក្រុម​ចាស់​បឹង​កេត​ក៏​ដោយ​។

​​បុរស​កូន​មួយ​មាន​អាយុ ២៦​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ​ការ​ជាប់​ជម្រើស​ជាតិ​​ជា​បំណង​ប្រាថ្នា​របស់​កីឡាករ​គ្រប់​រូប។ ដូច្នេះ​រូប​គេ​ត្រូវ​តែ​ប្រឹងប្រែង​លេង​ឲ្យ​បាន​​ល្អ​បំផុត ដើម្បី​អាច​ជាប់​ជម្រើស​​ជាតិ​ឡើង​វិញ។

​ក្លឹប​បាល់ទាត់​វិសាខា​បាន​ចុះ​កុង​ត្រា​រយៈ​ពេល​វែង​​យក​កីឡាករ​សំខាន់​​ពីរ​រូប​គឺ​ កែវ សុខផេង និង​ សុខ សុវណ្ណ ​កាល​ពី​ម្សិល​មិញ​នេះ ​​ដើម្បី​ពង្រឹង​ក្រុម​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup នា​រដូវ​កាល​នេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​