រឿងរ៉ាវទាក់ទងនិស្សិតពេទ្យខ្មែរម្នាក់ប្រឡង The Voice វៀតណាមធ្វើឲ្យ Coach ដណ្ដើមគ្នាយក

  • 2018-06-04 07:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ខ្មែរ​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ The Voice Vietnam កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ញប់ស្ញែង​នឹង​សមត្ថភាព​ច្រៀង​ពេល​បង្ហាញ​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ហើយ។

បេក្ខជន​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី​ The Voice Vietnam មាន​ឈ្មោះ​ថា​ ស៊ីម​ ចាន់​ពន្លឺ ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​បំផុត​ ពេល​ឃើញ​លោក​ឡើង​បង្ហាញ​សមត្ថភាព​ច្រៀង​លើ​ឆាក​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក​លើ​ទឹកដី​វៀតណាម។

បង្ហាញ​សមត្ថភាព​នា​ពេល​នេះ​ គឺនៅ​វគ្គ Blind Audition សប្ដាហ៍ទី៣ នៃ​កម្មវិធី​ The Voice រដូវកាល​ទី​ ៨ ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ​មិថុនា​ឆ្នាំ​ ២០១៨​។ អ្វី​ដែល​គ្រប់​គ្នា​កាន់​តែ​ភ្ញាក់​ផ្អើល​នោះ​ គឺ​ពេល​ដឹង​ថា​ ពន្លឺ​ជា​និស្សិត​ពេទ្យ​ជនជាតិ​ខ្មែរ ដែល​បាន​ទៅ​រស់​នៅ សិក្សា​និង​ធ្វើ​ការ​ក្នុង​ប្រទេស​វៀតណាម​អស់​រយៈ​ពេល​ជាង​ ៥ឆ្នាំ​មក​ហើយ។ ដោយ​សារ​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​ទើប កូន​ខ្មែរ​រូប​នេះ​ដាក់​ពាក្យ​ប្រឡង​ ព្រោះ​ចង់​បណ្ដែត​ខ្លួន​លើ​វិថី​ដ៏​ត្រចះត្រចង់​នេះ។

​​​

ភាពក្លាហាន ទឹកដមសំឡេងពីរោះរបស់ពន្លឺ ​បាន​អង្រួន​បេះដូង​ Coach ដល់​ទៅ​ ២​នាក់​ចុច​ប៊ូតុង​ទទួល​យក​ ទៅ​វគ្គ​បន្ត និង​ដណ្ដើមគ្នាយកលោកធ្វើជាកូក្រុម។ ទីបញ្ចប់​អ្នក​ដែល​មាន​សំណាង​បាន​ និស្សិតពេទ្យ​ខ្មែរ​ ជ្រើស​ធ្វើ​ជា​គ្រូបង្វឹក​គឺ​ Thu Phương៕

ប្រភព៖ saostar   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី