ចាន់ វឌ្ឍនាកា ចេញមុខបកស្រាយជុំវិញរឿងទៅលេងក្លឹបថ្មី
- 2018-06-12 08:13:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា ចេញមុខបកស្រាយជុំវិញរឿងទៅលេងក្លឹបថ្មី
ចន្លោះមិនឃើញ
កាលពីពេលថ្មីនេះ Page ផ្លូវការរបស់ Home United បានបង្ហោះនៅលើ Instagram ថា ចាន់ វឌ្ឍនាកា និងកីឡាកររបស់អូស្ត្រាលី Isaka Cernak នឹងអាចមានម្នាក់បានលេងនៅក្លឹបរបស់ខ្លួន។
ដោយឡែកថ្ងៃនេះសាមីខ្លួន ចាន់ វឌ្ឍនាកា បានចេញមុខដោយសរសេរលើ Page ផ្លូវការរបស់ខ្លួនថា « សួស្ដីបងប្អូនទាំងអស់គ្នា! សុខសប្បាយជាទេ? សង្ឃឹមថាសុខសប្បាយទាំងអស់គ្នា។ សម្រាប់ខ្ញុំវិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំចង់បញ្ជាក់ថាខ្ញុំកំពុងស្ថិតនៅរាជធានីភ្នំពេញ និងមិនមានការទៅហាត់ ឬទៅធ្វើតេស្តនៅក្លឹបណាទេ ហើយក៏មិនទាន់អូខេជាមួយក្លឹបណានោះដែរ។ សូមបងប្អូនកុំយល់ច្រឡំ។ ខ្ញុំអាចបង្ហើបបានយ៉ាងខ្លីថា ខ្ញុំកំពុងចរចាជាមួយក្លឹបបរទេសពិតមែន ប៉ុន្តែមិនមែនក្លឹបដែលបងប្អូន និង ព័ត៌មានមួយចំនួនលើកឡើងនោះឡើយ។ ខ្ញុំនឹងប្រកាស ជាផ្លូវការលើទំព័រហ្វេសប៊ុក របស់ខ្ញុំនេះ នៅពេលណាការចរចាឈានដល់ការព្រមព្រៀង១០០%។ សូមអរគុណចំពោះការស្រលាញ់ និងការយកចិត្តទុកដាក់របស់បងប្អូនទាំងអស់គ្នា មកលើរូបខ្ញុំ។ សូមប្រកបដោយសំណាងល្អ និងជោគជ័យទាំងអស់គ្នា។»
វឌ្ឍនាកា ត្រូវបានក្លឹបនៅម៉ាឡេស៊ី Pahang ផ្ដាច់កុងត្រានៅសប្ដាហ៍ទី៩ បន្ទាប់ពីគ្រូបង្វឹកយល់ថា កីឡាករកម្ពុជារូបនេះធ្វើមិនបានល្អតាមការចង់បានរបស់ក្លឹប៕