Kendall Jenner មានការព្រួយ​បារម្ភ​ពី​ទំនាក់ទំនង Hailey និង Justin Bieber

  • 2018-06-26 02:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Hailey Baldwin និង​តារា​ចម្រៀង Justin Bieber កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​ប្រចាំ​សារព័ត៌មាន។ តារា​ទាំង​២​រូប​នេះ បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​គ្រប់​ទី​កន្លែង មិន​ថា​តែ​តាម​ដង​ផ្លូវ​សាធារណៈ​នោះ​ទេ ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ពេញ​ចិត្ត​នឹង​ការ​ត្រឡប់​មក​ត្រូវ​គ្នា​វិញ​របស់​ពួក​គេ​ឡើយ។ បើ​តាម​វិប​សាយ Hollywood Life បញ្ជាក់ថា Kendall បាន​ដឹង​ថា Hailey សប្បាយ​ចិត្ត​ពេល​នៅ​ជាមួយ Justin ហើយ​វា​ក៏​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ដែរ ប៉ុន្តែ​នាង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ។

តាម​វិប​សាយ​ដដែល​បាន​បញ្ជាក់​​ទៀត​ថា៖ "Kendall មិន​ចង់​បំផ្លាញ​សេចក្ដី​សុខ​របស់​ពួក​គេ​ទេ ប៉ុន្តែ​នាង​មាន​អារម្មណ៍​មួយ​ចង់​ដាស់តឿន Hailey ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ Justin តែ​នាង​មិន​ចង់​ធ្វើ​ឲ្យ​មិត្ត​របស់​នាង​ឈឺចាប់។ Kendall បាន​ត្រឹម​ខាំ​មាត់​សង្កត់​ចិត្ត និង​ខំ​ព្យាយាម​បង្ហាញ​​ការ​គាំទ្រ​ចំពោះ​ទំនាក់ទំនង​​មួយ​នេះ ដូច្នេះ​ហើយ​បាន​ជា​នាង​ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​សង្ឃឹម​ថា​អ្វី​ៗ​នឹង​ល្អ​ទៅ​ចុះ"។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​មុន Hailey បាន​ទាក់ទង​គ្នា​​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០១៥ ដល់ ២០១៦ ដូច្នេះ​ហើយ Kendall ប្រាកដ​ជា​បាន​ដឹង​អត្តចរិត​ខ្លះ​ៗ​របស់​តារា​ចម្រៀង​ប្រុស​សម្បូរ​ស្នេហ៍​រូប​នេះ។ ប៉ុន្តែ​ថ្មី​ៗ​នេះ ទំនាក់ទំនង​របស់​ពួក​គេ​បាន​វិវត្តកាន់​តែ​លឿន​ជាង​មុន​ទៅ​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​តារា​ស្រី​ដែល​ជា​មិត្ត​ល្អ​របស់ Hailey រូប​នេះ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ខ្លាច​ទំនាក់ទំនង​របស់​ពួក​គេ​ប្រែប្រួល​នៅ​ថ្ងៃ​ណា​មួយ ហើយ Hailey អាច​នឹង​ត្រូវ​ឈឺចាប់​ខ្លាំង​ជាង​មុន​ទៅ​ទៀត៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី