កាំកុងត្រូល តាមវែកមុខជនបន្លំធ្វើមន្ត្រីទារប្រាក់ពីអ្នកលក់សាំងមិនគ្រប់លីត្រ
- 2018-06-28 08:49:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល តាមវែកមុខជនបន្លំធ្វើមន្ត្រីទារប្រាក់ពីអ្នកលក់សាំងមិនគ្រប់លីត្រ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ប្រតិកម្មចំពោះជនខិលខូចមួយចំនួន បានបន្លំខ្លួន និងប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូល ដើរទារប្រាក់ម្ចាស់ស្ថានីយ ឬដេប៉ូលក់ប្រេងឥន្ធនៈ ដោយអះអាងជាថ្នូរនឹងការជួយដោះស្រាយបញ្ហា ឬសម្របសម្រួលលើបាតុភាពណាមួយ ទាក់ទិនការការបិទបាំងលក់ប្រេងមិនគ្រប់លីត្រ និងមិនមានគុណភាព។
ដើម្បីទប់ស្កាត់ និងវែកមុខជនខិលខូចទាំងនោះ អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសដល់ម្ចាស់ស្ថានីយពីប្រតិបត្តិការរបស់ខ្លួន ពោលគឺមានប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តបំពាក់ដោយឧបករណ៍ម៉ាស៊ីនវិភាគ រួមទាំងឯកសណ្ឋានការងារ និងមានលិខិតបេសកម្មត្រឹមត្រូវ។
ជាមួយគ្នានេះ ម្ចាស់ស្ថានីយ ឬដេប៉ូជួបករណីសង្ស័យណាមួយ អាចទំនាក់ទំនងសាខាកាំកុងត្រូលរាជធានី-ខេត្ត តាមរយៈលេខទូរសព្ទក្នុងសេចក្ដីប្រកាសខាងក្រោម៖