One Direction ពន្យារពេល​ជុំ​គ្នា​ឡើង​វិញ ដោយ​សារ​​ការមមាញឹក​របស់ Liam Payne

  • 2018-06-29 07:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិល​ត្រឡប់​​នៃ​ក្រុម​ចម្រៀង One Direction អាច​នឹង​មិន​ទាន់​កើត​មាន​ឡើង​បាន​យ៉ាង​ហោច​ណាស់​ចំនួន​២​ឆ្នាំ។

តារា​ចម្រៀង Liam Payne បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម One Direction មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​វិល​ត្រឡប់​មក​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​របស់​ខ្លួន​វិញ ខណៈ​តារា​ចម្រៀង​រូប​នេះ​បាន​ប្រកាស​ថា​លោក​មាន​គម្រោង​ចូល​ធ្វើការ​ក្នុង​កម្មវិធី​ទូរទស្សន៍​ទៅ​វិញ។

បើ​តាម​តារា​ចម្រៀង​ដ៏​ស្រស់​សង្ហា​រូប​នេះ​ បាន​បញ្ជាក់​ថា៖ "អាល់ប៊ុម​បទ​ចម្រៀង​របស់​ខ្ញុំ​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​នេះ​ហើយ បន្ទាប់​មក​ខ្ញុំ​នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ។ ខ្ញុំ​ចូលចិត្ត​ធ្វើការ​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ធ្វើការ​ជាមួយ​ចម្រៀង​ផង​ដែរ ខ្ញុំ​ចូលចិត្ត​ទាំង​២។ វា​អស្ចារ្យ​ដែល​ពួក​យើង​បាន​ធ្វើ​អ្វី​ដែល​ពួក​យើង​ពេញចិត្ត ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ក្នុងពេលឆាប់​ៗ​ខាង​មុខ ពួក​យើង​នឹង​ត្រឡប់​រក​គ្នា​វិញ ហើយ​​ធ្វើ​បទចម្រៀង​ដ៏​ល្អ​ជាមួយ​គ្នា"។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​រ៉ាវ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ ការ​ជួបជុំ​នៅ​ថ្ងៃ​មុខ​នោះ អាច​នឹង​មាន​វត្តមាន​តារា​ចម្រៀង Zayn Malik ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​លោក​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម​ចម្រៀង​មួយ​នេះ​កាល​ពី​ឆ្នាំ ២០១៥ នោះ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី