ក្រៅពីធ្វើ​ឲ្យគ្រប់គ្នាសើចសប្បាយ រឿងតុក្កតាទាំងនេះបង្រៀនអ្នកមើលច្រើនដល់ម្ល៉ឹង!

  • 2018-07-01 08:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនូរជីវចល​តែង​ជា​ចំណី​ភ្នែក​របស់​មនុស្ស​ទូទៅ​ មិនថា​ក្មេងៗ ឬ​អ្នកដែល​មាន​វ័យ​ចំណាស់​ទេ។ ក្រៅពីបង្ហាញ​ទស្សនីយភាព​ប្លែកភ្នែក ធ្វើ​ឲ្យ​អ្នក​មើល​សប្បាយ​រីករាយ​ភ្លេច​អស់​រាល់​ទុក​កង្វល់ ភាពយន្ត​តុក្កតា​ទាំង​នោះ​ក៏​បាន​បង្កប់​នូវ​ខ្លឹមសារ​អប់រំ​ដល់​គ្រប់​គ្នា​ដែរ។

ដូច​ភាពយន្តគំនូរជីវចល​ ៨​រឿង​ខាង​ក្រោម សុទ្ធសឹង​បាន​បង្រៀន​ក្មេងៗ និង​អ្នក​ទស្សនា​វ័យ​ផ្សេង​ទៀត​នូវ​ទស្សនៈ​ល្អៗ សាង​គំនិត​វិជ្ជមាន​ ដើម្បី​ជា​ផ្លូវ​នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​ចិត្ត។ តើ​ពួក​វា​បាន​ផ្ដល់​អ្វី​ខ្លះ? មកដឹង​ទាំង​អស់​គ្នា៖

១. រឿង​ "Aladdin” បាន​បង្រៀន​អ្នក​ទស្សនា​ឲ្យ​ដឹង​ថា​ គ្មាន​អ្វី​លើ​លោក​ដែល​មិន​អាច​ធ្វើ​បាននោះទេ។

២. រឿង​ "Mickey Mouse” បង្រៀន​គ្រប់គ្នា​ ឲ្យ​ធ្វើ​ជា​មនុស្ស​ល្អ និង​បណ្ដុះគំនិត​សុទិដ្ឋិនិយម​ពី​អ្នក​ជុំវិញ​ខ្លួន​ឲ្យ​បាន។

៣. រឿង​ "Scooby Doo” បង្រៀន​គ្រប់គ្នា កុំ​ឲ្យភ័យ​ខ្លាច​នឹង​កំហឹង​របស់​អ្នកណា​ម្នាក់។

៤. រឿង "Tom & Jerry” បង្រៀន​គ្រប់​គ្នា​ឲ្យ​មាន​មិត្ត​ច្រើន​ និង​ស្រឡាញ់​អ្នក​ដែល​នៅជុំវិញខ្លួន។

៥. រឿង "Dale & Chip” បង្រៀន​គ្រប់​គ្នា​​ឲ្យ​យល់​ច្បាស់​ថា​ ទោះ​បី​នៅ​ទី​ទាប ឬ​ជាមនុស្ស​តូចតាច​ធម្មតាៗ​យ៉ាង​ណា​ ក៏​នៅ​តែ​អាច​សម្រេច​គោលដៅ​ធំ​បាន ឲ្យ​តែ​មានមហិច្ឆតា​ និង​​ការ​តាំង​ចិត្ត​ខ្ពស់។

៦. រឿង "Richie Rich” បង្រៀន​គ្រប់គ្នា កុំឲ្យមានមោទនភាព​ជ្រុល​ហួសហេតុ។

៧. រឿង "Dexter's Laboratory” បង្រៀន​អ្នក​គ្រប់​គ្នា​ដែល​បាន​ទស្សនា​រឿង​ បាន​ដឹង​ថា​វិទ្យាសាស្ត្រ​ ជា​អ្នក​បង្កើត​ភាព​រីករាយ។

៨. រឿង "Mr. Bean” បង្រៀន​គ្រប់​គ្នា ឲ្យ​ចេះ​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​សើច និង​បង្ក​បរិយាកាស​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម