Liam Payne ​​ ប្រកាស​បែក​បាក់​ជាមួយ​មិត្ត​ស្រី​ជា​ផ្លូវ​ការ

  • 2018-07-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Liam Payne អតីត​សមាជិក​ក្រុម​ចម្រៀង​ One Direction បាន​ប្រកាស​ថា​ខ្លួន​និង​មិត្ត​ស្រី​ តារា​ចម្រៀង Cheryl បាន​បែក​បាក់​ស្នេហា​ជា​ផ្លូវ​ការ​ហើយ។ ការ​ប្រកាស​នេះ​បាន​ លេច​ឡើង​ក្រោយ​តារា​ Cheryl ទើប​តែ​ប្រារព្ធ​ពិធី​ខួប​កំណើត​វ័យ ៣៥​ឆ្នាំ​របស់​នាង។

កាល​ពី​ថ្ងៃ​អាទិត្យ​ តារា​វ័យ​២៤​ឆ្នាំ​នេះ​បាន​បង្ហោះ​ព័ត៌មាន​ពី​ការ​ចែក​ផ្លូវ​គ្នា​​ ទៅ​លើ​បណ្ដាញ​សង្គម Twitter ដោយ​សរសេរ​ដូច្នេះ​ថា "Cheryl នឹង​ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​ណាស់ ដោយ​ប្រកាស​ថា​យើង​ទាំង​ពីរ​ នឹង​ត្រូវ​ចែក​ផ្លូវ​គ្នា​ត្រឹម​ពេល​នេះ។​ វា​ពិត​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​ ដែល​យើង​បាន​ធ្វើ​ប៉ុន្តែ​យើង​នៅ​តែ​មាន​សេចក្ដី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​គ្រួសារ។ កូន​ប្រុស Bear គឺ​ជា​ពិភពលោក​របស់​យើង​ ហើយ​ពួក​​យើង​សុំ​ការ​រក្សា​ភាព​ឯកជន​ចំពោះ​ពេល​នេះ​។"

ការ​ប្រកាស​នេះ​កើត​ឡើង​ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ ត្រូវ​គេ​សង្ស័យ​ថា​នឹង​បែក​បាក់​គ្នា​អស់​រយៈ​ពេល​រាប់​ខែ​មក​ហើយ។ គូស្នេហ៍​មួយ​គូ​នេះ​មិន​បាន​រៀប​ការ​ជាមួយ​គ្នា​ទេ ប៉ុន្តែ​មាន​ចំណង​ដៃ​កូន​ប្រុស​មួយ​រូប​ឈ្មោះ Bear កាល​ពី​ខែ​មិនា​ឆ្នាំ ២០១៧។៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី