កក្រើក! ឯកឧត្ដម ហង់ ជួនណារ៉ុន ឡើងបង្រៀនគណិតវិទ្យាខ្លួនឯង កំពុងឆក់ទឹកចិត្តប្រិយមិត្តលើ Facebook
- 2018-07-09 12:52:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើក! ឯកឧត្ដម ហង់ ជួនណារ៉ុន ឡើងបង្រៀនគណិតវិទ្យាខ្លួនឯង កំពុងឆក់ទឹកចិត្តប្រិយមិត្តលើ Facebook
ចន្លោះមិនឃើញ
តាមរយៈទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ជារដ្ឋមន្ត្រី បានឡើងបង្រៀនគណិតវិទ្យាខ្លួនឯង ស្របពេលសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ កាន់តែខិតជិតមកដល់។
តាមរយៈរូបថតមួយសន្លឹក គេបានឃើញថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន នៅមុខក្ដារខៀន កំពុងបង្រៀនលំហាត់គណិតវិទ្យាមេរៀន លីមីត។ រូបភាពនេះ បាន និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន ពិសេសសិស្សានុសិស្សស្របពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាន់តែខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានោះ ប្រិយមិត្តលើបណ្ដាញសង្គមក៏សរសេរសារសួរឯកឧត្ដមបណ្ឌិតទៀតថា តើលំហាត់ និងមេរៀនដែលឯកឧត្តមបានបង្រៀននោះ មានចេញក្នុងការប្រឡងដែលនឹងមកដល់នាពេលខាងមុខឬទេ? ភ្លាមៗ ឯកឧត្តម បានឆ្លើយតបខ្លីថា "មាន...!"។ បន្ថែមពីលើនេះ ប្រិយមិត្តជាច្រើនបានពោលសរសើរ និងផ្ដល់ការគោរពទៅឯកឧត្ដមទៀតផង។
រូបនេះ ត្រូវបានបង្ហោះដោយផ្ទាល់លើបណ្ដាញ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ៕